តែមានច្រើនប្រភេទណាស់ដែលយើងអាចប្រើប្រាស់បាន និងមានក្លិន ព្រមទាំងរសជាតិខុសៗគ្នា ហើយផ្តល់ប្រយោជន៍ចំពោះសុខភាពពិសេសៗពីគ្នាផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តែខ្លះមានប្រយោជន៍ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជំរុញដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម បន្ថយការរលាក និងជំរុញដល់ភាពស៊ាំរបស់អាំងស៊ុយលីន និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
តែគឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលមនុស្សទូទាំងពិភពលោកចូលចិត្ត និងញ៉ាំរាល់ថ្ងៃរហូតដល់ ២ភាគបីឯណោះសម្រាប់ប្រជាជនទូទាំងពិភពលោក។ មានតែច្រើនប្រភេទណាស់ដែលមានទាំង តែពិតប្រាកដដែលធ្វើចេញពីស្លឹកតែ ដូចជា តែខ្មៅ តែបៃតង និងតែអ៊ូឡុងជាដើម។ ទាំងតែពិត និងតែឬសឈើសុទ្ធតែជាប់ទាក់ទងនឹងប្រយោជន៍ចំពោះសុខភាព ដោយសារតែសមាសធាតុរុក្ខជាតិដ៏ខ្លាំងក្លាយដែលវាមានស្រាប់ ហើយការស្រាវជ្រាវបានបង្ហាញថា តែខ្លះមានសមត្ថភាពជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមតែម្តង។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការគ្រប់គ្រងជាតិស្ករបានយ៉ាងល្អនិងដឹតដល់គឺជារឿងសំខាន់ ហើយការជ្រើសរើសអាហារ និងភេសជ្ជៈដែលផ្តល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមប្រកបដោយសុខភាពល្អគឺជារឿងសំខាន់។ ការជ្រើសរើសភេសជ្ជៈគ្មានកាឡូរី ឬកាឡូរីទាបបំផុតដូចជា តែគ្មានជាតិផ្អែមចៀសជាង ភេសជ្ជៈមានជាតិផ្អែម និងកាហ្វេផ្អែមគឺជាមធ្យោបាយដ៏អស្ចារ្យមួយសម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ តែខ្លះផ្ទុកទៅដោយសារធាតុរុក្ខជាតិជាច្រើនដែលប្រឆាំងការខូចខាតកោសិកា និងបន្ថយការរលាក ព្រមទាំងជាតិស្ករក្នុងឈាម ដើម្បីធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏អស្ចារ្យមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ក្រៅពីនេះ ការញ៉ាំតែគ្មានជាតិផ្អែមអាចជួយថែរក្សារាងកាយឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ផង។ ការដែលមានជាតិទឹកគ្រប់គ្រាន់បែបនេះគឺជារឿងសំខាន់សម្រាប់ការងាររបស់រាងកាយដូចជា ការសម្របសម្រួលជាតិស្ករក្នុងឈាមបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមពិតទៅ ការស្រាវជ្រាវបង្ហាញថា ការខ្សោះជាតិទឹកមានជាប់ទាក់ទងនឹងការលើសជាតិស្ករក្នុងឈាមលើអ្នកជំងឺទឹកនោមផ្អែមដែរ៕