ក្នុងនាមជាឪពុកម្តាយថ្មីថ្មោង អ្នកប្រហែលជាភ្ញាក់ផ្អើលខ្លាំងហើយចំពោះលាមករបស់កូន។ នៅពេលកូនបន្ទោបង់ជាទៀងទាត់ មានន័យថាពោះវៀនគេធ្វើការបានល្អ និងគ្រប់គ្រាន់។ ប៉ុន្តែបើសិនជាគេខានបន្ទោបង់មួយថ្ងៃពីរ នោះបញ្ជាក់ថាអាចមានអ្វីមួយខុសប្រក្រតី ហើយក៏ជាអ្វីដែលហៅថាទល់លាមកដែរ។ ដោយសារតែអាហារគឺជារឿងដ៏ចំបងមួយដែលត្រូវបន្ទោសទាក់ទងនឹងការទល់លាមករបស់កូន តែក៏ត្រូវមើលកាន់តែច្បាស់ដែរថា អ្វីទៅជារបបអាហាររបស់កូនអ្នករាល់ថ្ងៃនេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារជាជាតិទឹក
ការទល់លាមកលើទារកទើបនឹងកើតមិនសូវកើតមានញឹកញាប់ឡើយ។ ទារកទាំងអស់ត្រូវការបៅ ដូច្នេះអាហារពួកគេគឺងាយស្រួលបឺតស្រូប និងរំលាយណាស់។ ជាមធ្យមទារកអាយុចាប់ពី ៤ខែចុះ ត្រូវការបន្ទោបង់លាមកចាស់ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។ ប៉ុន្តែអ្វីដែលត្រូវសង្កេតមើលនោះគឺភាពទន់របស់លាមកចៀសជាងភាពញឹកញាប់នៃការបន្ទោបង់។ បើសិនជាទារកបន្ទោបង់យូរ មានន័យថាវាជាអាការៈបញ្ជាក់ថា លាមកស្ថិតក្នុងពោះវៀនយូរណាស់ហើយ។
សម្រាប់ទារកដែលបៅដោះវិញអាចនឹងបន្ទោបង់ទៀងតាត់ ដែលជាហេតុធ្វើឲ្យឪពុកម្តាយគិតថា ជាការទល់លាមក។ ទារកខ្លះនឹងបន្ទោបង់ក្រោយពីបៅរួច ខ្លះទៀតអាចនឹងត្រូវការពេលច្រើនថ្ងៃមុនពេលបន្ទោបង់។ រឿងនេះបញ្ជាក់ថា ពោះវៀនទារកមានភាពងាយស្រួលក្នុងការរំលាយទឹកដោះម្តាយ។ សមត្ថភាពរបស់ពោះវៀនទារកក្នុងការបឺតស្រូបទឹកដោះម្តាយគឺអស្ចារ្យណាស់ ដូច្នេះទារកប្រហែលជាមិនបន្ទោបង់ច្រើនឡើយ។ ប៉ុន្តែបើសិនអ្នកសង្ស័យថា ទារកទល់លាមក ចូរពិនិត្យទៅលើរបបអាហារម្តាយវិញ ព្រោះអ្វីគ្រប់យ៉ាងដែលម្តាយញ៉ាំនឹងត្រូវផ្តល់ឲ្យកូន។ ករណីដែលទារកបៅដោះម្តាយហើយទល់លាមកទៀតនោះ អាចជាសញ្ញានៃការមានប្រតិកម្មអាឡែហ្ស៊ីនឹងប្រូតេអ៊ីនទឹកដោះ។ ដូច្នេះពេលខ្លះម្តាយដែលបំបៅដោះកូនគួរតែតាមដានរបបងាហាររបស់ខ្លួនផង។
សម្រាប់ទារកដែលបៅម្សៅទឹកដោះគោវិញទំនងជាមានបញ្ហាច្រើនទាក់ទងនឹងការទល់លាមក។ ធាតុផ្សំខ្លះក្នុងផ្សៅទឹកដោះគោអាចនឹងពិបាកសម្រាប់ប្រព័ន្ធរំលាយអាហាររបស់ទារក និងធ្វើឲ្យលាមកកាន់តែរឹង។ ការទល់លាមកក៏ប្រហែលជាបង្កឡើងដោយការអាឡែហ្ស៊ីនឹងប្រូតេអ៊ីនទឹកដោះ។ នៅពេលរឿងនេះត្រូវបានរកឃើញថា គ្រូពេទ្យអាចនឹងណែនាំឲ្យអ្នកប្តូរម្សៅទឹកដោះគផ្សេងវិញ។
អាហារបន្ថែមក្រៅ
នៅពេលទារកចាប់ផ្តើមញ៉ាំអាហារបន្ថែមក្រៅ លាមករបស់គេក៏នឹងប្រែប្រួលតាមដែរ។ កាលណាអាហារមានកាន់តែច្រើនទម្រង់ វាក៏ធ្វើឲ្យលាមកកាន់តែច្រើនប្រភេទដែរ។ នៅពេលនេះពោះវៀនរបស់ទារកទំនងជាលូតលាស់កាន់តែច្រើន ដូច្នេះវាអាចនឹងរក្សាអាហារទុកកាន់តែយូរដែរ។ ហើយដោយសារតែរាងកាយត្រូវការពេលកាន់តែយូរក្នុងការរំលាយអាហារ អ្នកនឹងមិនសូវឃើញលាមកប្រឡាក់ខោទឹកនោមច្រើនឡើយក្នុងមួយថ្ងៃៗ។ ករណីបែបនេះអាហារសម្បូរជាតិសរសៃអាចជារបស់ដែលដោះស្រាយការទល់លាមករបស់កូនអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើអាហារសម្បូរជាតិសរសៃមានដូចជា ផ្លែសារី ផ្លែប៉េស និងពុទ្ធ្រា។ ចំពោះបន្លែវិញមានដូចជា ប្រូខូលី សណ្តែក និងសណ្តែកបណ្តុះ។ យ៉ាងណាមិញ កុំភ្លេចឲ្យកូនញ៉ាំទឹកឲ្យបានច្រើនផង៕