បើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ តើរបបអាហាររបស់អ្នកកំពុងតែមានសារធាតុជួយបង្កើនការមានផ្ទៃពោះហើយឬនៅ? យោងទៅតាមការសិក្សាមួយទៅលើរបបអាហារ និងការមានកូន ដែលធ្វើឡើងដោយHarvard Medical School បានឲ្យដឹងថា ការញ៉ាំអាហារផ្ទុកទៅដោយសារធាតុសំខាន់ៗ និងចៀសវាងអាហារដែលមិនចាំបាច់គឺជាអ្វីដែលអ្នកអាចធ្វើបានក្នុងការពង្រឹងដល់មុខងាររបស់ក្រពេញអូវ៉ែ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមានផ្ទៃពោះរួចហើយ ការញ៉ាំក៏នឹងជួយពង្រឹងដល់លទ្ធភាពនៃការមានកូនរបស់អ្នកដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីជីវជាតិដែលសំខាន់ៗដែលអ្នកគួរតែញ៉ាំឲ្យបានច្រើនក្នុងការជំរុញដល់ការមានផ្ទៃពោះ៖
វីតាមីនបង្កើនការមានផ្ទៃពោះ
ចូរញ៉ាំថ្នាំវីតាមីនចម្រុះប្រចាំថ្ងៃដែលផ្ទុកទៅដោយអាស៊ីតហ្វូលិកយ៉ាងហោចណាស់ ៤០០ម៉ៃក្រូក្រាម និងជាតិដែកពី ៤០ ទៅ ៨០មីលីក្រាម។ ស្រ្តីដែលស្ថិតក្នុងការសិក្សារបស់សាលា Harvard និងញ៉ាំថ្នាំវីតាមីនចម្រុះមានជាតិ អាស៊ីតហ្វូលិក ៤០០ម៉ៃក្រូក្រាម ត្រូវបានគេរកឃើញថាមិនសូវជាមានបញ្ហាមិនអាចមានកូនបានជាងស្រ្តីមិនបានលេបថ្នាំនេះរហូតដល់ ៤០ភាគរយ ក្នុងរយៈពេល ៨ឆ្នាំ។
ការប្រែប្រួលទៅលើរបបអាហារជំរុញដល់ការមានកូន
មិនខ្វល់ថារបបអាហារជំរុញដល់ការមានផ្ទៃពោះរបស់ជាអ្វីទេ តែការដែលញ៉ាំច្រើនពេកគឺមិនល្អចំពោះរាងកាយឡើយ។ ទោះបីជាអ្នកញ៉ាំប៉េងប៉ោះដាំដោយខ្លួនឯងរាល់ថ្ងៃក៏ដោយ អ្នកប្រហែលជាញ៉ាំវាច្រើនពេកហើយ។ ប៉ុន្តែចូរផ្លាស់ប្តូររបបអាហារឲ្យបានច្រើនវិញ ទើបជារឿងដែលទំនងធ្វើឲ្យអ្នកទទួលបានជីវជាតិបានគ្រប់គ្រាន់ ឬជំនួសនូវអ្វីដែលខ្វះខាត់បាន។
អាហារជំរុញដល់ការមានកូនលើបុរស
វាពិតជារឿងដែលងាយភ្លេចថា បុរសក៏មានលទ្ធភាព ៥០ភាគរយដែរក្នុងការចូលរួមបង្កើតកូន។ ដូច្នេះបើសិនជារបបអាហាររបស់គាត់មិនល្អដែរនោះ វាពិតជាពិបាកទទួលបានកូនដោយជោគជ័យណាស់។ រឿងនេះមិនមែនមានន័យថាអ្នកត្រូវធ្វើម្ហូបផ្គាប់ចិត្តគាត់ដូចកូនក្មេងទេ តែបើសិនជាអ្នកចម្អិន និងញ៉ាំអាហារជាមួយគ្នា នោះវានឹងជួយបង្កើតជាការញ៉ាំបន្លែបានច្រើនវិញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្លែដែលល្អ និងជំរុញដល់លទ្ធភាពមានកូនរបស់បុរសមានដូចជា ទំពាំងបារាំង គ្រាប់ផ្កាឈូករ័ត្ន និងអាហារផ្សេងៗទៀតដែលសម្បូរជាតិស័ង្គសី ព្រោះវាអាចបង្ការកុំឲ្យអ័រម៉ូនតេស្តូស្តេរ៉ូនបំលែងទៅជាអេស្រ្តូជែនបាន។ ការញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនពេកមានជាប់ទាក់ទងនឹងការខ្សោយខាងកំហាប់ និងចលនារបស់មេជីវិតឈ្មោល។ អ្នកក៏អាចលើកទឹកចិត្តដល់គាត់ឲ្យញ៉ាំវីតាមីនរាល់ថ្ងៃដែរ។ វីតាមីនត្រៀមការមានផ្ទៃពោះដែលដាក់លក់តាមទីផ្សាសម្រាប់បុរសប្រើនោះមានដូចជា វីតាមីន C, E សេឡេញ៉ូម ស័ង្គសី និង Lycopene។ សេឡេញ៉ូមគឺជាសារធាតុអស្ចារ្យមួយសម្រាប់ចលនារបស់មេជីវិតឈ្មោល ហើយប្រភពលេខមួយរបស់វាគឺមានក្នុងសណ្តែកប្រេហ្ស៊ីល ឬ Brazil Nuts៕