ជាធម្មតាអ្វីដែលយើងដឹង ក៏ដូចជាពិភពលោកទាំងមូលបានដឹងដែរនោះគឺថា ជំងឺកូវីដ១០ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈដំណក់ដង្ហើមរបស់អ្នកជំងឺ ជាពិសេសពេលនិយាយ ក្អក កណ្តាស និងការប៉ះពាល់ស្និទ្ធស្នាល់តេម្តង។ យ៉ាងណាមិញ មានការសិក្សាថ្មីមួយបាននិយាយថា ទឹកកកាមក៏ប្រហែលជាមូលហេតុនាំឲ្យឆ្លងជំងឺនេះបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះមានន័យថា គូរស្នេហ៍ ឬប្តីប្រពន្ធដែលមិនមានរោគសញ្ញាអ្វីទេ ប្រហែលជាត្រូវការតមការរួមភេទមួយរយៈសិនហើយ។
អ្នកស្រាវជ្រាវបានធ្វើការសិក្សាលើអ្នកជំងឺចំនួន ៣៨នាក់ដែលមានអាយុ ១៥ ទៅ ៥៩ឆ្នាំ ដែលកំពុងតែធ្វើការព្យាបាលជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យ Shangqui Municipal Hospital ក្នុងខែ Henan។ ក្នុងចំណោមពួកគេទាំងអស់ អ្នកចូលរួមចំនួន ១៥នាក់បានផ្តល់ទឹកកាមរបស់ពួកគេក្នុងពេលមានជំងឺធ្ងន់ធ្ងរ ហើយ ២៣នាក់ទៀតក៏បានផ្តល់តាមក្រោយដែរតែធ្វើឡើងក្រោយពេលជាសះស្បើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ហ្សែនរបស់វីរុស (RNA) ត្រូវបានគេរកឃើញក្នុងទឹកកាមអ្នកជំងឺបួននាក់ក្នុងចំណោមអ្នកជំងឺក្រុមដំបូង និង ២នាក់ទៀតក្នុងក្រុមបន្ទាប់។ ប៉ុន្តែរឿងនេះមិនមែនបញ្ជាក់ថា ពួកគេនៅតែអាចចម្លងជំងឺបាននោះទេ។
វត្តមានរបស់ ហ្សែនវីរុសក្នុងទឹកកាមអ្នកជំងឺមិនសំខាន់ថា បញ្ជាក់អំពីវត្តមាននៃវីរុសចម្លងជំងឺឡើយ។ ដូច្នេះវានឹងក្លាយទៅជារឿងសំខាន់ដើម្បីបង្ហាញថាតើវីរុសបង្កជំងឺឆ្លងនេះក៏អាចញ៉ែកឲ្យដាច់ចេញពីទឹកកាមរបស់អ្នកជំងឺ និងអ្នកជាសះស្បើយឬអត់។
ក្នុងការសម្ភាសន៍មួយរបស់វេជ្ជបណ្ឌិត Stanley Perlman សាស្រ្តាចារ្យខាងផ្នែកមេរោគ ប្រព័ន្ធភាពស៊ាំ និងកុមារនៅឯសាកលវិទ្យាល័យ Lowa ជាមួយនឹងសារព័ត៌មាន New York Times បាននិយាយថា នេះគឺជាការស្រាវជ្រាវដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែវាត្រូវតែមានការបញ្ចាក់ថា មានវីរុសចម្លងជំងឺ តែមិនមែនគ្រាន់តែជាផលិតផលវីរុសក្នុងទឹកកាមទេ។
ករណីបែបនេះត្រូវតែមានការស្រាវជ្រាវបន្ថែមទៀតដើម្បីទាញសេចក្តីសន្និដ្ឋានថាតើការរួមភេទអាចចម្លងជំងឺកូវីដ២៩ឬអត់។ ប៉ុន្តែការប្រុងប្រយ័ត្ននៅតែជារឿងដែលត្រូវធ្វើដដែល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការតមការរួមភេទ ឬប្រើប្រាស់ស្រោមអនាម័យនៅតែជារឿងចាំបាច់សម្រាប់ការរួមភេទដដែល៕