ថ្មីៗនេះ ក្មេងប្រុសអាយុ ១៤ឆ្នាំពីរនាក់នៅប្រទេសចិនបានស្លាប់ខណៈពបេលកំពុងតែរត់កីឡាក្នុងម៉ោងហាត់ប្រាណ។ សិស្សទាំងពីរនាក់បានពាក់ម៉ាសក្នុងពេលពិនិត្យរាងកាយ។ ហើយខណៈពេលដែលគេមិនបានធ្វើកោសល្យវិច្ច័យដើម្បីបញ្ជាក់អំពីម៉ាសធ្វើឲ្យពិបាកដកដង្ហើមនៅឡើយ វាបានធ្វើឲ្យសាលាជិតខាងជាច្រើនបញ្ឈប់ការធ្វើតេស្តដោយការរត់កីឡាទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែជំងឺកូវីដ១៩ នៅតែមានវត្តមាននៅប្រទេសកម្ពុជាយើង ដូច្នេះបែរជាមានសំណួរសួរថា តើគ្រួសាររបស់ខ្ញុំគួរតែពាក់ម៉ាសខណៈពេលកំពុងតែហាត់ប្រាណដែរទេ?
បើសិនជាអ្នកកំពុងតែហាត់ប្រាណនៅខាងក្រៅផ្ទះ វាដូចជាមិនចាំបាច់ក្នុងការពាក់ម៉ាសឡើយបើសិនជាអ្នកអនុវត្តនៅឆ្ងាយពីគេហើយ។ មានន័យថា អ្នកត្រូវតែនៅឆ្ងាយពីគេយ៉ាងហោចណាស់ ២ម៉ែត្រ។ ជំងឺកូវីដ១៩ រាលដាលទៅអ្នកដៃទតាមរយៈដំណក់ដង្ហើមដែលនៅជិតៗគ្នា ដូច្នេះការនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ២ម៉ែត្រអាចគ្រប់គ្រាន់នឹងការបង្ការនេះបាន។
ប៉ុន្តែតើមានអ្វីកើតឡើងទៅបើសិនជាអ្នក ឬកូនកំពុងតែរត់កីឡា ដើរ ឬជិះកង់នៅកន្លែងដែលមិនអាចនៅឆ្ងាយពីគេបាន? បែបនេះអ្នកពិតជាត្រូវពាក់ម៉ាសហើយ។ អ្នកត្រៀមផ្ទុកជំងឺកូវីដ១៩ ឬអ្នកជំងឺដែលគ្មានរោគសញ្ញា អាចមានលទ្ធភាព ២០ ទៅ៣៦ភាគរយ ដែរក្នុងការចម្លងជំងឺនេះទៅអ្នកដទៃតាមរយៈការហាត់ប្រាណខាងក្រៅផ្ទះដោយគ្មានពាក់ម៉ាស។
មនុស្សម្នាក់ដែលហាត់ប្រាណដកដង្ហើមជ្រៅៗ ហើយបើសិនជាពួកគេមានជំងឺមែន និងមិនមានរោគសញ្ញាទេនោះ ពួកគេអាចដកដង្ហើមចេញមេរោគរហូតដល់ ២លាន មេរោគឯណោះ។ ការសិក្សាបានបង្ហាញថា វីរុសអាចបង្កជំងឺដល់នរណាម្នាក់បានលុះត្រាតែមានចំនួនរបស់វាតិចត្រឹម មួយពាន់មេរោគឡើង ដូច្នេះហើយការនៅឆ្ងាយពីគ្នានៅតែជារឿងសំខាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះដើម្បីបង្ការផលវិបាកអវិជ្ជមានក្នុងពេលហាត់ប្រាណដោយពាក់ម៉ាស យកល្អគួរតែធ្វើដូចខាងក្រោមនេះ
- ពិគ្រោះជាមួយគ្រូពេទ្យសិន ថាតើអ្នក ឬកូនមានជំងឺក្នុងខ្លួនឬអត់ដូចជា ជំងឺបេះដូង បញ្ហាផ្លូវដង្ហើម ជំងឺហឺត លើសសម្ពាធឈាម ព្រោះអ្នកជំងឺទាំងនេះត្រូវការការការពារបន្ថែម។
- កំណត់គោលដៅឲ្យច្បាស់លាស់ ដោយសារតែម៉ាសអាចធ្វើឲ្យខ្យល់ចេញចូលក្នុងសួត
- កុំប៉ះមុខ៖ មុនពេលហាត់ប្រាណ ចូរប្រាកដថា ម៉ាសអ្នកមិនបានធ្វើឲ្យស្ទះការមើលឃើញរបស់អ្នកឡើយ ជាពិសេសបើសិនជាអ្នកត្រូវពាក់វ៉ែនតាទៀត។ ចូរដាក់ក្រដាសជូតមាត់ ឬកន្សែងសើមដែលមានជាតិសម្លាប់មេរោគតាមខ្លួនបើសិនជាអ្នកត្រូវការប៉ះពាល់មុខ៕