សាច់ដុំកំភួនជើងគឺជាសាច់ដុំសំខាន់សម្រាប់សកម្មភាពនានាដូចជា ការដើរ រត់ និងលោត។ វាក៏ទទួលខុសត្រូវក្នុងការជួយដល់ការបន្ទុចជង្គង់ ឬឈើលើម្រាមជើងបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះ អ្នកអាចមានការឈឺចាប់នៅកំភួនជើងនៅពេលកំពុងតែដើរ ប៉ុន្តែរឿងនេះបង្កឡើងដោយមូលហេតុច្រើនដែរដូចជា៖
រមួលក្រពើ
ការរមួលក្រពើនៅកំភួនជើងកើតឡើងដោយសារតែសាច់ដុំទាំងនេះស្រាប់តែកន្ត្រាក់ជាប់ដោយខ្លួនឯង។ ការរមួលក្រពើនេះច្រើនតែកើតឡើងនៅពេលដើរ រត់ ឬធ្វើសកម្មភាពមួយចំនួនដែលជាប់គ្នាខ្លាំង។ ចំពោះមូលហេតុរបស់វាវិញភាគច្រើនមិនដឹងទេ តែខ្លហអាចដោយសារតែ៖
- មិនបានកំដៅសាច់ដុំសិនមុនពេលហាត់ប្រាណ
- ប្រើប្រាស់សាច់ដុំខ្លាំងជ្រុលពេក
- ខ្សោះជាតិទឹកក្នុងខ្លួន
- កង្វះអេឡិចត្រូលីត្រ
- កង្វះឈាមទៅចិញ្ចឹមសាច់ដុំ។
របួសសាច់ដុំ
ការមានរបួសនៅសាច់ដុំកំភួនជើងក៏អាចនាំឲ្យឈឺចាប់នៅពេលដើរបានដែរ។ ការមានរបួសភាគច្រើនដែលអាចធ្វើឲ្យឈឺចាប់នៅកំភួនជើងនោះមានដូចជា ការគ្រិចថ្លោះ និងជាំ។
ជំងឺសរសៃឈាមចុងដៃចុងជើង ឬ Peripheral Artery Disease (PAD)
ជំងឺនេះបណ្តាលមកពីការខូចខាតសរសៃឈាមអាក់ទែ ដែលអាចបង្កឡើងដោយសារតែ៖
- ជំងឺទឹកនោមផ្អែម
- លើសសម្ពាធឈាម
- លើសកូឡេស្តេរ៉ុល
- ជក់បារី។
បើសិនជាអ្នកមានជំងឺ PAD អ្នកប្រហែលជាមានអាការៈឈឺចាប់នៅពបេលដើរ ឬឡើងជណ្តើរ តែវានឹងបាត់ទៅវិញនៅពេលសម្រាក។
ខ្សោយលំហូរឈាមនៅវ៉ែនក្នុងជើងរ៉ាំរ៉ៃ
ការខ្សោយលំហូរឈាមនៅសរសៃវ៉ែនក្នុងជើងបែបនេះ អាចដោយសារតែប្រើសរបស់សរសៃវ៉ែនមានការខូចខាត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាអាចនាំឲ្យលំហូរឈាមត្រឡប់ទៅក្រោយវិញ ឬបង្កជាថ្នក់ឈាមនៅក្នុងជើងបាន។ អ្នកប្រហែលជាមានអារម្មណ៍ឈឺចាប់នៅជើងនៅពេលកំពុងតែដើរ ដែលវាអាចបាត់ទៅវិញនៅពេលសម្រាក ឬលើជើងឲ្យខ្ពស់៕