ដោយសារតែការផ្ទុះឡើងរបស់ជំងឺកូវីដ១៩ បានធ្វើឲ្យទីក្រុងធំៗទូទាំងពិភពលោកបានបិទ ហើយមុខជំនួញជាច្រើនក៏ត្រូវផ្អាកផងដែរ។ ខណៈពេលដែលការនៅផ្ទះមិនចេញទៅណាបើសិនមិនចាំបាច់គឺជារឿងសំខាន់ តែការនៅផ្ទះច្រើនពេកអាចបង្កជាបញ្ហាផ្លូវចិត្តច្រើន ដោយសារតែរបាយការណ៍អ្នកកើតជំងឺកូវីដ១៩ ចេះតែកើនឡើយ ហើយរឿងនេះក៏ជំរុញដល់ការគេងមិនលក់កាន់តែច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកចេះតែគេងមិនលក់ជាញឹកញាប់ យកល្អគួរតែកុំភ្លេចញ៉ាំចៀសវាងអាហារដូចខាងក្រោមនេះមុនពេលគេង

ទឹកសូដា

ទឹកសូដា ឬភេសជ្ជៈមានជាតិហ្គាសភាគច្រើនមានជាតិកាហ្វេអ៊ីនច្រើន ដែលជាហេតុធ្វើឲ្យអ្នកមិនអាចគេងលក់ទេ។ ដោយសារតែភេសជ្ជៈបែបនេះមានជាតិហ្គាស ដូច្នេះវាក៏អាចបង្កជាបញ្ហាក្រពះពោះវៀន និងពិបាកគេងលក់ថែមទៀត។ 

សូកូឡាខ្មៅ

សូកូឡាខ្មៅច្រើនតែត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើន ដោយសារតែសម្បូរអង់ទីអុកស៊ីដង់ និងជាតិរ៉ែ និងជួយដល់ការឈឺចាប់ពេលមករដូវ និងសម្រកទម្ងន់ថែមទៀត។ ប៉ុន្តែបើសិនជាអ្នកចង់គេងលក់ស្រួល គួរតែកុំញ៉ាំវាអី។ យោងទៅតាមការសិក្សាថ្មីបានឲ្យដឹងថា សូកូឡាខ្មៅអាចបង្កើនចង្វាក់បេះដូង និងបង្កជាការគេងមិនលក់បាន ដូច្នេះយកល្អគួរតែកុំញ៉ាំវាមុនពេលគេងអី។ សូកូឡាខ្មៅក៏ផ្ទុកទៅដោយជាតិកាហ្វេអ៊ីនដែលធ្វើឲ្យកាន់តែពិបាកគេងលក់ផង។ 

គ្រឿងស្រវឹង

បើយើងនិយាយផ្ទុយពីជំនឿដ៏ពេញនិយមមួយថា គ្រឿងស្រវឹងជួយដល់ការគេងលក់ តែលទ្ធផលនៃការសិក្សាបានបង្ហាញលក្ខណៈផ្ទុះទៅវិញ ព្រោះគ្រឿងស្រវឹងមិនជួយដល់គុណភាពនៃការគេងឡើយ។ គ្រឿងស្រវឹងប្រហែលជាអនុញ្ញាតិឲ្យមនុស្សមានសុខភាពល្អគេងលក់លឿន និងស្កប់ជាង តែវាបន្ថយភាពគេងលក់ស្កប់វិញ។ 

អាហារសម្បូរជាតិខ្លាញ់

អាហារសម្បូរខ្លាញ់ត្រូវការពេលវេលារំលាយយូរ។ វាប្រហែលជាធ្វើឲ្យមានបញ្ហារំលាយអាហារនៅពេលត្រូវការគេងដោយសារតែប្រព័ន្ធរំលាយអាហារក៏ត្រូវការសម្រាកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែញ៉ាំអាហារតិចៗ អាហារពេលយប់ផ្តល់សុខភាព យ៉ាងហោចណាស់ ២ម៉ោងមុនពេលគេង៕