ការបង្ករោគក្នុងផ្លូវទឹកម៉ូត្រកើតឡើងនៅពេលបាក់តេរីជ្រៀតចូលទៅក្នុងផ្លូវទឹកនោម។ អាការៈរបស់ជំងឺនេះអាចមានដូចជា រមាស់ ក្រហាយៗ និងឈឺចាប់ខ្លាំងពេលនោម។ យ៉ាងណាមិញ មូលហេតុនៃការបង្ករោគនៅផ្លូវទឹកម៉ូត្ររបស់ស្រ្តីអាចមានដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានទម្លាប់ប្រើក្រដាសអនាម័យសម្អាតពីក្រោយមកមុខក្រោយពីបន្ទោបង់រួច
- កំពុងតែរួមភេទ
- ទប់ទឹកនោមយូរពេក
- កំពុងមានជំងឺទឹកនោមផ្អែម
- កំពុងតែមានគ្រួសក្នុងតម្រងនោម ឬកត្តាផ្សេងៗទៀតដែលធ្វើឲ្យពិបាកនោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែផលិតអ័រម៉ូនអេស្រ្តូជែនតិចជាងធម្មតា ជាពិសេសក្រោយពេលរ៉ាំងរដូវរួច
- កំពុងតែដាក់សុងទឹកនោមនាពេលថ្មីៗនេះ៕