ទឹកឃ្មុំគឺជាផលិតផលរបស់ផ្កាដែលប្រមូលផ្តុំដោយឃ្មុំ។ វាសម្បូរទៅដោយជាតិដែក កាលស្យូម និងម៉ាញ៉េស្យូម។ ធាតុផ្សំរបស់ទឹកឃ្មុំត្រូវបានគេដឹងថា សម្បូរទៅដោយអង់ទីអុកស៊ីដង់ សារធាតុសម្លាប់មេរោគ ប្រឆាំងការរលាក ប្រឆាំងមហារីក និងប្រឆាំងឥទ្ធិពលនៃការរាលដាលរបស់មហារីកទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទឹកឃ្មុំឆៅជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ដោយសារតែសម្បូរដោយអង់ទីអុកស៊ីដង់ សារធាតុប្រឆាំងនឹងវីរុស មេរោគផ្សិត និងបាក់តេរី។ Flavonoids និង Polyphenols គឺជាមូលេគុលជីវសកម្មពីរប្រភេទដែលមានក្នុងទឹកឃ្មុំ។ ការស្រាវជ្រាវនិយាយថា ទឹកឃ្មុំគឺជាអង់ទីអុកស៊ីដង់សម្រាប់បង្កើតមុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងបាក់តេរី និងមហារីក។
ទឹកឃ្មុំត្រូវបានគេស្គាល់ថា ជួយបង្កើនចំនួន T និង B Lymphocytes អង់ទីគ័រ Eosinophils, Neutrophils, Monocytes និងកោសិកាសម្លាប់មេរោគក្នុងពេលឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ Primary និង Secondary។ យោងទៅតាមការស្រាវជ្រាវដែលធ្វើឡើងដោយ Department of Immunogenetic, BuAli Research Institute, Mashad University of Medical Sciences ក្នុងប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា “ជាតិស្ករ Nigerooligosaccharides ដែលមានក្នុងទឹកឃ្មុំត្រូវបានគេសង្កេតឃើញថា មានឥទ្ធិពលបង្កើនភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ។ ធាតុផ្សំដែលមិនមែនស្កររបស់ទឹកឃ្មុំក៏ទទួលខុសត្រូវលើ Immunomodulation ដែរ”។
របៀបដែលអ្នកអាចញ៉ាំទឹកឃ្មុំដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ៖
- ការញ៉ាំទឹកក្តៅឧណ្ហៗមមួយកែវជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំមុនពេលញ៉ាំអាហារពេលព្រឹកនឹងជួយលាងសម្អាតរាងកាយ
- ទឹកឃ្មុំក៏អាចញ៉ាំជាមួយតែឬសឈើ និងទឹកខ្មេះផ្លែប៉ោមរាល់ថ្ងៃដែរ
- អ្នកក៏អាចប្រើប្រាស់ទឹកឃ្មុំដើម្បីជាបង្អែមបានដែរ
- ចូរប្រើទឹកឃ្មុំលាបលើនំបុ័ងដើម្បីញ៉ាំជាអាហារសម្រន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មធ្យោបាយដ៏សាមញ្ញក្នុងការញ៉ាំទឹកឃ្មុំគឺញ៉ាំវាជាមួយនឹងនំ Pancakes៕