ក្នុងរាងកាយមនុស្សយើងមានជាតិទឹកប្រហែល ៦០ភាគរយ ហើយក៏ត្រូវបានបាត់បង់ជាតិទឹករហូតដល់ដែរតាមរយៈទឹកនោម និងញើស។ ដើម្បីបង្ការការខ្សោះជាតិទឹកក្នុងខ្លួន អ្នកត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ មានជម្រើសច្រើនណាដែលអ្នកអាចញ៉ាំទឹកដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនជារៀងរាល់ថ្ងៃ។ តាមការណែនាំ អ្នកគួរតែញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ ឬស្មើនឹងពីរលីត្រ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺខ្លះនិយាយថា អ្នកត្រូវតែញ៉ាំទឹកបន្តទៀតទោះបីជាមិនស្រេកទឹកក៏ដោយ។
តើការញ៉ាំទឹកមានឥទ្ធិពលទៅលើថាមពល និងមុខងាររបស់ខួរក្បាលដែរទេ?
មនុស្សភាគច្រើននិយាយថា បើសិនជាអ្នកមិនញ៉ាំទឹកបានគ្រប់គ្រាន់ទេ ថាមពល និងមុខងាររបស់ខួរក្បាលនឹងចាប់ផ្តើមខូចខាត។ រឿងនេះក៏មានការសិក្សាជាច្រើនគាំទ្រផងដែរ។ ការសិក្សាមួយទៅលើមនុស្សស្រីបានបង្ហាញថា ការបាត់បង់ជាតិទឹកប្រហែល ១.៣៦ភាគរយក្រោយហាត់ប្រាណរួច អាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងការផ្ចង់អារម្មណ៍ ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងការឈឺក្បាលញឹកញាប់ទៀត។
តើការញ៉ាំទឹកច្រើនអាចជួយដល់ការសម្រកទម្ងន់ដែរទេ?
មានមនុស្សជាច្រើននិយាយថា ការញ៉ាំទឹកច្រើនអាចសម្រកទម្ងន់បាន តាមរយៈការបង្កើនល្បឿននៃការរំលាយអហាារ និងបន្ថយភាពចង់ញ៉ាំអាហារ។ យោងទៅតាមការសិក្សាពីរបានឲ្យដឹងថា ការញ៉ាំទឹក ៥០០មីលីត្រអាចបង្កើនការរំលាយអាហារបានបណ្តោះអាសន្នពី ២៤ ទៅ៣០ភាគរយ។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ការញ៉ាំទឹក ២លីត្រក្នុងមួយថ្ងៃនឹងបង្កើនការចំណាយថាមពលបានដល់ ៩៦កាឡូរីក្នុងមួយថ្ងៃ។ លើសពីនេះទៅទៀត វាប្រហែលជាមានប្រយោជន៍ទៀតក្នុងការញ៉ាំទឹកត្រជាក់ដោយសារតែរាងកាយនឹងត្រូវការកាឡូរីកាន់តែច្រើនទៀតដើម្បីរំលាយជាតិទឹកដើម្បីរក្សាសីតុណ្ហភាពរាងកាយ។ ការញ៉ាំទឹកប្រហែល កន្លះម៉ោងមុនបាយក៏អាចបន្ថយការញ៉ាំច្រើនដែរ ជាពិសេសមនុស្សចាស់តែម្តង។
ការសិក្សាមួយបានបង្ហាញថា អ្នកតមអាហារដែលញ៉ាំទឹក ៥០០មីលីលីត្រមុនពេលបាយម្តងៗ ឃើញថា អាចស្រកទម្ងន់បា ៤៤ភាគរយនៃទម្ងន់សរុបក្នុងរយៈពេល ១២សប្តាហ៍នៅពេលប្រៀបធៀបជាមួយអ្នកមិនបានញ៉ាំទឹក។
តើញ៉ាំទឹកកាន់តែច្រើននឹងជួយបង្ការបញ្ហាសុខភាពដែរទេ?
បញ្ហាសុខភាពជាច្រើននឹងត្រូវឆ្លើយតបយ៉ាងល្អនៅពេលញ៉ាំទឹកកាន់តែច្រើនដូចជា៖
- ការទល់លាមក៖ ការញ៉ាំទឹកកាន់តែច្រើនអាចជួយដល់ការទល់លាមក ដែលជាបញ្ហាកើតមានយ៉ាងញឹកញាប់។
- មហារីក៖ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលញ៉ាំទឹកច្រើនអាចបន្ថយការប្រឈមនឹងជំងឺមហារីកប្លោកនោម និងពោះវៀនធំថ្វីបើការសិក្សាផ្សេងៗទៀតរកមិនឃើញប្រសិទ្ធភាពបែបនេះក៏ដោយ។
- គ្រួសក្នុងតម្រងនោមម៖ ការញ៉ាំទឹកច្រើនអាចបន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោមបាន
- កើតមុន និងការបង្គ្រប់ជាតិទឹកនៅស្បែក៖ មានសេចក្តីរាយការណ៍ជាច្រើនអំពីរបៀបដែលទឹកអាចជួយបង្គ្រប់ជាតិទឹកដល់ស្បែកបាន និងបន្ថយការកើតមុន។ ប៉ុន្តែវាមិនទាន់មានការសិក្សាណាមួយបញ្ជាក់អំពីឥទ្ធិពលបែបនេះនៅឡើយទេ។
តើការញ៉ាំទឹកច្រើនប៉ុណ្ណាទៅទើបជារឿងល្អបំផុត?
គ្មាននរណាម្នាក់អាចប្រាប់ច្បាស់ថា តើអ្នកពិតជាត្រូវការញ៉ាំទឹកច្រើនប៉ុណ្ណានោះទេ។ រឿងនេះអាស្រ័យទៅតាមមនុស្សម្នាក់ៗ។ ចូរព្យាយាមធ្វើការពិសោធន៍ដើម្បីមើលថាតើមួយណាដែលល្អបំផុតសម្រាប់អ្នក។ អ្នកខ្លះប្រហែលជាមានអារម្មណ៍កាន់តែឡ្អនៅពេលញ៉ាំទឹកច្រើនជាងធម្មតា ខណៈពេលខ្លះទៀតបែរជាត្រូវការនោមញឹកក្រោយពីញ៉ាំទឹកកាន់តែច្រើនទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់រក្សាអ្វីៗឲ្យនៅធម្មតាៗរហូត ការណែនាំខាងក្រោមនេះគួរតែអាចធ្វើបានហើយ៖
- នៅពេលអ្នកស្រេកទឺកចាំផឹក
- នៅពេលឈប់ស្រេកទឹកហើយ ឈប់ផឹកទៅ
- ក្នុងពេលស្ថិតនៅអាកាសធាតុក្តៅ និងហាត់ប្រាណ ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ដើម្បីជំនួសមកវិញនូវជាតិទឹកដែលបាត់បង់៕