ការរលាកពោះវៀនមួយប្រភេទឈ្មោះថា Ulcerative Colitis គឺជាការរលាកនៅលើភ្នាស់ខាងក្នុងនៃពោះវៀនធំ ឬចុងពោះវៀនធំ។ រឿងនេះនឹងរំខានដល់ការបឺតស្រូបជាតិទឹកឡើងវិញចូលទៅក្នុងចរន្តឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះអាការៈព្រមាននៃការរលាកពោះវៀនបែបនេះមានដូចជា៖
- ឈឺចាប់ និងឈឺបែបរមួលក្នុងពោះ រាករូស និងមានឈាមចេញតាមរន្ធគូថ
- ចង្អោ ឬក្តៅខ្លួន
- អស់កម្លាំង ឬឈឺសន្លាក់
- ស្រកទម្ងន់
- មិនឃ្លានអាហារ
- បញ្ហាជាច្រើនទៅលើថ្លើម
- បាត់បង់ជាតិទឹក និងជីវជាតិ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឧស្សាហ៍ហូរឈាម ដែលនាំឲ្យកង្វះគ្រាប់ឈាមបាន
- ឡើងក្រហម និងហើមភ្នែក៕