ការពិតនោះគឺថា វាមិនមានអាហារណាមួយត្រូវបានគេឲ្យឈ្មោះថា កំពូលអាហារ ឡើយ។ ប៉ូន្តែការធានាឲ្យបាននូវការផ្សំចូលគ្នានៃអាហារមានជីវជាតិក្នុងរបបអាហារប្រចាំថ្ងៃ ពិតជាអាចធ្វើឲ្យវាក្លាយទៅជា កំពូលអាហារ បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តី ឬអ្នកម្តាយគ្រប់រូប បានក្លាយទៅជាស្រ្តីដ៏ឆ្នើមតាមរយៈការបង្កើតនូវគោលដៅដែលអាចគ្រប់គ្រងបាន ជាពិសេសនៅពេលមានគោលដៅច្រើនដែលត្រូវធ្វើក្នុងដៃតែម្តង។ ខណៈពេលកំពុងថែរក្សាគ្រួសាររបស់គាត់ គាត់ត្រូវតែដឹងថាគួរធ្វើដើម្បីទទួលបានសុខភាព។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំកំពូលអាហារមួយចំនួនដែលស្រ្តីគួរតែបញ្ចូលក្នុងរបបអាហារ៖
ផ្លែឈើ និងបន្លែស្រស់
បន្លែ និងផ្លែឈើសម្បូរទៅដោយអង់ទីអុកស៊ីដង់ ហើយក៏គួរតែបញ្ចូលទៅក្នុងរបបអាហារដែរ។ អង់ទីអុកស៊ីដង់មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធភាពស៊ាំទេ តែក៏ជួយប្រឆាំងនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដែរដូចជា មហារីកជាដើម។ បន្លែនិងផ្លែឈើគឺជាប្រភពធម្មជាតិនៃវីតាមីន។ វាក៏មានជាតិសរសៃដ៏ល្អដើម្បីជំនួយដល់សុខភាពពោះវៀនផងដែរ។
ទឹកដោះគោ
ទឹកដោះគោគឺជាប្រភពដ៏សំខាន់បំផុតនៃជាតិកាលស្យូម។ វាពិតជាសំខាន់ណាស់ក្នុងការថែរក្សាឆ្អឹងឲ្យមានសុខភាពល្អ។ ការបញ្ចូលទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោបន្ថយការបប្រឈមនឹងជំងឺពុកឆ្អឹង ជាពិសេសស្រ្តីក្រោយរ៉ាំងរដូវតែម្តង។
គ្រាប់ផ្លែឈើ
ផ្លែអាលម៉ុន ផ្លែវ៉ុលណាត់ សុទ្ធតែសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី។ វាក៏ជួយពង្រឹងដល់កូឡេស្តេរ៉ុលល្អ និងថែរក្សាបេះដូងឲ្យមានសុខភាពល្អទៀត។
សណ្តែកសៀង
សណ្តែកសៀងមានប្រយោជន៍ចំពោះសុខភាពច្រើនជាពិសេសស្រ្តីតែម្តង ដោយសារតែវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និង Isoflavones។ សមាសធាតុទាំងនេះនឹងជួយការពារស្រ្តីពីជំងឺពុកឆ្អឹង និងជំងឺមហារីកដែលទាក់ទងនឹងអ័រម៉ូន។ សណ្តែកសៀងក៏មានប្រសិទ្ធភាពព្យាបាលជំងឺ PCOD ដែរ។
ត្រី
ត្រីសម្បូរច្រើនបំផុតគឺអាស៊ីតខ្លាញ់អូមេហ្គាបី ដែលមានប្រយោជន៍ចំពោះសុខភាពបេះដូងសរសៃឈាម។
ទឹក
ការបង្គ្រប់ជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់គឺជារឿងល្អចំពោះសុខភាព។ ការញ៉ាំទឹកគ្រប់គ្រាន់នឹងជួយលាងសម្អាតរាងកាយ និងថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ។ ជាមួយគ្នានេះដែរ វានឹងថែរក្សាស្បែកកាន់តែល្អ ពង្រឹងដល់គុណភាពនៃការគេង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ ទឹកគឺជាជម្រើសដ៏ឆ្លាតវៃក្នុងការជំនួសភេសជ្ជៈផ្អែមៗផ្សេងទៀតដែលមានកាឡូរីខ្ពស់៕