ជំងឺពុកឆ្អឹងគឺជាជំងឺដែលកើតឡើងញឹកញាប់មួយ ហើយក៏ជាជំងឺឆ្អឹងដែលធ្ងន់ធ្ងរផងដែរ។ ជំងឺនេះកើតឡើងនៅពពេលដែលរាងកាយមិនអាចបង្កើតកោសិកា និងជាលិកាឆ្អឹងថ្មីបបាន ចាបផ្តើមបាត់បង់កំហាបប់ឆ្អឹង ឬទាំងពីរតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកដែលមានបញ្ហាជំងឺពុកឆ្អឹងនេះគឺវាងាយនឹងបាក់នាស់នៅពេលដួល ឬមានការប៉ះទង្គិចអ្វីតិចតួច។ ជំងឺពុកឆ្អឹងត្រូវបានចាត់ទុកថាជាជំងឺស្ងៀមស្ងាត់ដោយសារតែវាមិនមានរោគសញ្ញាអ្វីជាក់លាក់ និងមិនមានវិធីណាអាចឲ្យយើងដឹងថាឆ្អឹងកំពុងតែចុះខ្សោយដែរ។ តែវាអាចនឹងបបង្កជាផលវិបាកក្រោយពេលដឹងថាមានការបាក់ឆ្អឹងភ្លាមៗប៉ុណ្ណោះ។
តើជំងឺទឹកនោមផ្អែម និងពុកឆ្អឹងមានទំនាក់ទំនងគ្នាដូចម្តេចទៅ?
យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ជំងឺពុកឆ្អឹងគឺជាបញ្ហាដ៏សំខាន់មួយរបស់អ្នកជំងឺទឹកនោមផ្អែម។ ការសិក្សាបបានទាញសេចក្តីសន្និដ្ឋានថា ការលើសជាតិស្ករក្នុងឈាមអាចទប់ស្កាត់ការករកើតកោសិកាឆ្អឹងថ្មី ហើយក៏មានការកកកុញជាតិខ្លាញ់ក្នុងប្រហោងខួរឆ្អឹងដែរ ដែលរឿងនេះសុទ្ធតែអាចបបន្ថយគុណភាព និងភាពរឹងមាំរបស់ឆ្អឹងបានទាំងអស់ ដូច្នេះវាប្រឈមខ្ពស់នឹងការបាក់ទឹកចិត្ត។
យោងទៅតាមសេចក្តីរាយការណ៍មួយផ្សេងទៀតបានឲ្យដឹងថា អ្នកដែលមានជំងឺទឹកនោមផ្អែមច្រើនតែមានគុណភាពឆ្អឹងអន់ ព្រមទាំងប្រឈមខ្ពពស់នឹងការបាក់ឆ្អឹងដែរ។ អ្នកដែលមានជំងឺនេះរយៈពបេលយូរ ហើយមិនបានអនុវត្តវិធីគ្រប់គ្រងជាតិស្ករឲ្យបានល្អទេ អាចនឹងជួបបញ្ហាបាក់ឆ្អឹង និងប្រឈមខ្ពស់ការបាក់ឆ្អឹងបាន។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលកើតតាំងពីក្មេង អាចមានកំហាប់ឆ្អឹងខ្សោយ ហើយក៏បន្ថយភាពរឹងមាំរបស់ឆ្អឹង ព្រមទាំងងាយនឹងបាក់ដូចគ្នា។ ផលវិបាកផ្សេងៗទៀតនៃជំងឺទឹកនោមផ្អែមមានដូចជា ខូចសរសៃប្រសាទ ខ្សោយសាច់ដុំ ខ្វះជាតិស្ករក្នុងឈាមដែលអាចនាំឲ្យដួលសន្លប់ រហូតដល់បាកឆ្អឹងដោយសារការដួលនេះទៀត។
ការគ្រប់គ្រងជំងឺពុកឆ្អឹងដោយសារតែជំងឺទឹកនោមផ្អែម
ដើម្បីបបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងនៅពេលកើតជំងឺទឹកនោមផ្អែម វិធីដ៏ល្អនោះគឺធ្វើយ៉ាងណាថែរក្សាជាតិស្ករក្នុងឈាមឲ្យបានល្អ។ រឿងនេះអាចធ្វើឡើងបានតាមរយៈការហាត់ប្រាណ និងរបបអាហារគ្រប់គ្រាន់។ មធ្យោបាយផ្សេងៗទៀតក្នុងការគ្រប់គ្រងជំងឺពុកឆ្អឹង និងទឹកនោមផ្អែមមានដូចជា៖
- ជីវជាតិ៖ របបអាហារសម្បូរជាតិកាលស្យូម វីតាមីន D ប៉ូតាស្យូម សុទ្ធតែអាចជួយពង្រឹងដល់ភាពរឹងរបស់ឆ្អឹងបបាន
- ហាត់ប្រាណ៖ ការហាត់ប្រាណទៀងទាត់ដែលអាចជួយពង្រឹងដល់សុខភាពឆ្អឹង និងគ្រប់គ្រងជាតិស្ករក្នុងឈាមនោះ អាចជួយបន្ថយការប្រឈមនឹងការបាក់ឆ្អឹង និងលើសជាតិស្ករក្នុងឈាមបាន។
- របៀបរស់នៅផ្តល់សុខភាព៖ ការជក់បារីអាចបំផ្លាញសុខភាពឆ្អឹងបាន ហើយក៏រំខានដល់ជាតិស្ករក្នុងឈាមដែរ ខណៈបេលដែលវាកំពុងតែធ្វើឲ្យអ្នកប្រឈមនឹងជំងឺធ្ងន់ធ្ងរផ្សេងទៀត។ យកល្អគួរតែផ្តាច់បារីឲ្យបានទើបជារបៀបរស់នៅដែលផ្តល់សុខភាព។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ធ្វើតេស្តជាទៀងទាត់៖ ការអនុវត្តធ្វើតេស្តជាតិស្ករក្នុងឈាមជាទៀងទាត់ ព្រមទាំងមើលកំហាប់ឆ្អឹងអាចជួយបង្ការការពុកឆ្អឹង និងការលើសជាតិស្ករខ្ពស់បាន៕