អ្នកច្រើនតែរំពឹងថា កុំឲ្យឆាប់ចាស់ពេក ប៉ុន្តែបើសិនជារឿងនេះកើតឡើងជាមួយគ្នានឹងបេះដូងលោតយឺតពេក តើវាជារឿងល្អឬអាក្រក់ទៅ? ចង្វាក់បេះដូងដើរយឺត ឬហៅថា Bradycardia កើតឡើងជាញឹកញាប់លើមនុស្សចាស់។ វាមិនមែនតែងតែជាបញ្ហាទេ ប៉ុន្តែវាត្រូវការការព្យាបាលលើករណីខ្លះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កាលណាមនុស្សយើងអាយុកាន់តែច្រើន វាអាចនឹងមានរឿងខុសប្រក្រតីម្តងម្កាលទៅលើប្រព័ន្ធអេឡិចត្រូនិចរបស់បេះដូង។ នោះគឺចង្វាក់បេះដូងទៅជាយឺតជាងធម្មតា។ ដូច្នេះតើអ្នកគួរតែបារម្ភអំពីរឿងនេះទេ។
តើបេះដូងយឺតបែបណាទើបហៅថាយឺតខ្លាំងទៅ?
កាលណាបេះដូងលោតចាប់ពី៦០ដងចុះក្នុងមួយនាទី មានន័យថា បេះដូងដើរយឺតហើយ។ ជាធម្មតាចង្វាក់បេះដូងមនុស្សយើងគឺចាប់ពី ៦០ ទៅ១០០ដងក្នុងមួយនាទី។ ចង្វាក់បេះដូងក៏អាចយឺតជាងធម្មតាខណៈពេលដែលអ្នកគេងផងដែរ គឺចាប់ពី ៤០ ទៅ៦០ដងក្នុងមួយនាទី។
តើបេះដូងដើរយឺតមានគ្រោះថ្នាក់ឬអត់?
សម្រាប់មនុស្សវ័យក្មេងភាគច្រើនដែលហាត់កីឡាអត្តពលកម្ម និងអ្នកហាត់ប្រាណទៀងទាត់ អាចនឹងមានចង្វាក់បេះដូងដើរយឺតជាង ៦០ តែគឺជារឿងធម្មតា និងមានសុខភាពល្អទេ។ ការដែលបេះដូងដើរយឺតអាចនឹងមិនមានអាការៈអ្វីឡើយ។ ប៉ុន្តែបើសិនជាអ្នកមានអាការៈប៉ុន្តែមិនខ្វល់ខ្វាយពីវា នោះវាអាចជាអ្វីដែលនាំឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានអាការៈដូចខាងក្រោមជាមួយគ្នានឹងបេះដូងដើរយឺត៖
- អស់កម្លាំង
- ខ្សោយកម្លាំង
- វិលមុខ
- ឈឺទ្រូង
- បញ្ហាវង្វេងវង្វាន់ ឬចងចាំ
- បេះដូងលោតញ៉ាប់ ឬញ័រដើមទ្រូង។
បើសិនជាចង្វាក់បេះដូងធ្លាក់មកដល់ ៣០វិញ អ្នកប្រហែលជាមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ខួរក្បាលទេ ដូច្នេះនឹងងាយធ្វើឲ្យសន្លប់ ធីងធោង និងពិបាកដកដង្ហើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីខ្លះវាក៏អាចបណ្តាលមកពីការខ្សោយបេះដូងផងដែរ៕