របៀបរស់នៅបែបស៊ីដេកៗមិនគ្រាន់តែអាក្រក់សម្រាប់ការរំលាយអាហារ ឬបេះដូងទេ តែវាក៏ប៉ះពាល់ដល់សុខភាពខួរក្បាលដែរ។ ការស្រាវជ្រាវបានបង្ហាញថា ការអង្គុយច្រើនពេកអាចធ្វើឲ្យផ្នែកខ្លះរបស់ខួរក្បាលស្វិត និងប៉ះពាល់ដល់ការចងចាំបាន។ អ្នកត្រូវតែថែរក្សាខួរក្បាលឲ្យបានល្អបំផុត។ ការហាត់ប្រាណទៀងទាត់ និងសកម្មភាពរាងកាយអាចជួយថែរក្សាសុខភាពខួរក្បាល ព្រមទាំងបង្កើនការចងចាំបានទោះបីជាអាយុប៉ុន្មានក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីថែរក្សាសុខភាពខួរក្បាល និងបង្កើនការចងចាំ។ ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងដល់ការចងចាំ និងផ្ចង់អារម្មណ៍បានទោះបីជាអ្នកអាយុច្រើនហើយក៏ដោយ។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការហាត់ប្រាណគ្រាន់តែល្អសម្រាប់សុខភាពផ្លូវចិត្តដូចគ្នានឹងទម្ងន់ និងរាងកាយដែរ។
ខណៈពេលដែលមានការហាត់ប្រាណខួរក្បាលជាច្រើនដែលអាចពង្រឹងដល់ចិត្តគំនិតមនុស្សយើង តែការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Alzheimer’s Disease បានណែនាំថា លំហាត់ប្រាណបែប អ៊ែរ៉ូបិក ឃើញថាមានប្រយោជន៍ច្រើនបំផុត។ អ្នកស្រាវជ្រាវបានរកឃើញថា ការហាត់ប្រាណអាចបន្ថយការប្រឈមនឹងជំងឺការភ្លេចភ្លាំង និងជំងឺភ្លេចភ្លាំងពេលចាស់ជរា ទោះបីជាអ្នកមានហ្សែនប្រឈមនឹងជំងឺនេះហើយក៏ដោយ។ ការស្រាវជ្រាវនេះក៏បានបង្ហើបទៀតថា លំហាត់ប្រាណបែបអ៊ែរ៉ូបិកនឹងជួយបង្កើនរចនាសម្ព័ន្ធរបស់ខួរក្បាល មុខងារ និងភាពឆ្លាតវៃ។ ការសិក្សាមួយចំនួនបានបង្ហាញថា លំហាត់ប្រាណអ៊ែរ៉ូបិកអាចបន្ថយអាការៈនៃការបាក់ទឹកចិត្តថែមទៀត។
លំហាត់ប្រាណបែបអ៊ែរ៉ូបិកមួយចំនួនមានដូចជា៖
- ការដើរ
- ការជិះកង់
- ការរត់កីឡា
- ការរត់កីឡាយឺតៗ
- ការហែលទឹក
ដំណឹងល្អនោះគឺថា ជាទូទៅលំហាត់ប្រាណបែបអ៊ែរ៉ូបិកនេះគឺមានសុវត្ថិភាពបំផុត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែវាតែងតែជារឿងល្អដែលត្រូវពិភាក្សាជាមួយអ្នកជំនាញសិនមុននឹងចាប់ផ្តើមទម្លាប់ហាត់ប្រាណគ្រប់ប្រភេទដើម្បីចៀសវាងការមានរបួស ឬការប្រឈមមុខធំៗណាផ្សេងទៀត៕