ធ្មេញរបស់មនុស្សយើងដើរតួនាទីសំខាន់បំផុតសម្រាប់ជីវិតរស់នៅ ហើយយើងក៏ដឹងអំពីរឿងនេះដែរ។ មុខងារសំខាន់របស់ធ្មេញគឺទំពារអាហារ។ បញ្ហាញឹកញាប់ដែលទាក់ទងនឹងធ្មេញនោះគឺឈឺធ្មេញ ធ្មេញខ្សោយ និងកំណកជាប់ធ្មេញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ធ្មេញដែលមានកំណកជាប់ច្រើនអាចបណ្តាលមកពីមូលហេតុច្រើនដូចជា អាហារ និងភេសជ្ជៈដែលមានតែ កាហ្វេ បារី ការថែរក្សាមាត់ និងការព្យាបាលជំងឺ។
ដោយសារតែយើងព្យាយាមអនុវត្តអនាម័យមាត់ធ្មេញបានល្អដើម្បីធ្វើឲ្យធ្មេញសរលោង តែយើងនៅតែបរាជ័យបានដោយសារតែអាហារយើងញ៉ាំនោះធ្វើឲ្យជាប់នៅធ្មេញ។ ការមានកំណកជាប់ធ្មេញដោយសារភាពចាស់ទៅតាមអាយុក៏អាចកើតមានដែរ។ ការដែលឲ្យពេទ្យសម្អាតធ្មេញអាចជួយឲ្យធ្មេញសស្អាតបាន។ ប៉ុន្តែពេលនេះខ្ញុំមានវិធីធម្មជាតិមួយចំនួនដែលអ្នកអាចអនុវត្តបានដោយខ្លួនឯង៖
សម្បកក្រូច
យើងទាំងអស់គ្នាដឹងហើយថា ផ្លែក្រូចគឺជាផ្លែឈើផ្តល់សុខភាពបំផុត។ វាផ្ទុកទៅដោយជាតិសរសៃ និងវីតាមីន C ដែលសុទ្ធតែសំខាន់សម្រាប់សុខភាពទាំងអស់។ ប៉ុន្តែតើអ្នកមានដឹងទេថា អ្នកអាចប្រើសម្បកក្រូចដើម្បីធ្វើឲ្យធ្មេញសបាន។ ក្រូចផ្ទុកទៅដោយអាស៊ីតស៊ីទ្រិច ដែលមានសមត្ថភាពធ្វើឲ្យភ្លឺរលោង។ ចូរប្រើសម្បកក្រូចខាត់លើធ្មេញគ្រប់ពេលអ្នកញ៉ាំក្រូច។ ចូរលាងវាចេញវិញពេលខាត់រួច នោះអ្នកនឹងសម្គាល់ឃើញថា ធ្មេញអ្នកចាប់ផ្តើមសជាងមុន និងស្អាតជាងមុនមិនខាន។
ម្សៅដុតនំ Baking Soda
ល្បិចមួយដើម្បីធ្វើឲ្យធ្មេញកាន់តែសស្អាត និងត្រូវបានគេចែកចាយពេញបណ្តាញអ៊ីនធើណេតនោះគឺការប្រើប្រាស់ម្សៅដុតនំ Baking soda តែម្តង។ ម្សៅដុតនំប្រភេទនេះផ្ទុកទៅដោយសារធាតុធ្វើឲ្យភ្លឺរលោង ដែលអាចកំចាត់កំណករបស់កាហ្វេ ឬតែនៅជុំវិញធ្មេញបាន។ ចូរយកច្រាស់ដុសធ្មេញរបស់អ្នកបៀកម្សៅដុតនំនេះ ហើយដាក់វាឲ្យស។ម បន្ទាប់មកយកមកដុសធ្មេញ នោះអ្នកនឹងមើលឃើញភាពប្លែករបស់វាហើយ។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមគឺជារបស់ផ្តល់សុខភាពមួយដែលអ្នកអាចប្រើប្រាស់បាន។ វាជួយដល់ការសម្រកទម្ងន់ និងព្យាបាលជំងឺមុន។ ទឹកខ្មេះផ្លែប៉ោមក៏អាចប្រើដើម្បីលាងមាត់បានដែរ។ ចូរលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹក និងយកវាមកខ្ពុរក្នុងមាត់។ ចូរខ្ជាក់វាចេញ ហើយលាងសម្អាតមាត់ដោយទឹកធម្មតា។
ការបង្ការគឺជាមធ្យោបាយព្យាបាលដ៏ល្អបំផុត
មធ្យោបាយដ៏មានប្រសសិទ្ធភាពបំផុតដើម្បីធ្មេញសស្អាតគឺបង្ការកុំឲ្យមានកំណកជាប់ធ្មេញ។ រឿងនេះអាចធ្វើបានតាមរយៈការផ្លាស់ប្តូរតិចតួចនូវរបៀបដែលអ្នកញ៉ាំ និងថែរក្សាអនាម័យមាត់ធ្មេញ។ ឧទាហរណ៍ ការប្រើប្រាស់ទុយោដើម្បីញ៉ាំតែ ឬកាហ្វេ និងចៀសវាងការប៉ះពាល់ធ្មេញ សុទ្ធតែអាចបង្ការកុំឲ្យជាប់កំណកនៅធ្មេញបានទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)របបអាហារមានជាតិស្ករខ្ពស់មានក៏ធ្វើឲ្យមានកំណកជាប់ធ្មេញកាន់តែខ្លាំងដែរ ដូច្នេះវាគឺជារឿងដែលគួរតែចៀសវាង។ ការដុសសម្អាតធ្មេញ ការប្រើអំបោះសម្អាតធ្មេញ និងការថែរក្សាអនាម័យមាត់ធ្មេញបានល្អអាចជួយបន្ថយកំណកជាប់ធ្មេញបាន៕