វាពិតជារឿងគួរឲ្យបារម្ភណាស់បើសិនជាកូនប្រុសអ្នកអត់មានពងស្វាសពីកំណើត។ ប៉ុន្តែកុំបារម្ភអី វាអាចមានដែរ គ្រាន់តែមិនទាន់ធ្លាក់ចូល។ ខណៈពេលដែលកូននៅក្នុងផ្ទៃនៅឡើយ ពងស្វាសរបស់ទារកអាចនឹងចាប់ផ្តើមលូតលាស់ក្នុងពោះរបស់គេនៅឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមិនយូរទេ វានឹងធ្លាក់ចូលកន្លែងរបស់វាក្នុងថង់ពងស្វាសហើយ។ ករណីខ្លះ ពងស្វាសមួយឬពីរអាចមិនធ្លាក់ចូលថង់ពងស្វាសដែរ ដែលបញ្ហានេះត្រូវបានគេហៅថា Cryptorchidism ដែលវាច្រើនកើតឡើងជាពិសេសចំពោះទារកភេទប្រុសដែលកើតមិនគ្រប់ខែរហូតដល់ ៣០ភាគរយ ខណៈពេលដែលវាអាចមាន ៣ភាគរយដែរចំពោះទារកកើតគ្រប់ខែ។
យ៉ាងណាមិញសម្រាប់ឪពុកម្តាយវិញគួរតែស្វែងយល់រឿង ៥យ៉ាងនេះបើសិនជាកូនកំពុងតែមានបញ្ហាពងស្វាសមិនទាន់ធ្លាក់ចូលថង់ពងស្វាសនៅឡើយ៖
៨០ភាគរយនៃទារកទាំងអស់ដែលមានបញ្ហាមិនធ្លាក់ពងស្វា គឺវាស្ថិតក្នុងគ្រលានរបស់គេនៅឡើយ
ក្នុងករណីបែបនេះ គ្រូពេទ្យជំនាញរោគកុមារទំនងជាអាចស្តាប់ដឹងក្នុងពេលពិនិត្យរាងកាយ។ បើសិនជាគ្រូពេទ្យមិនអាចស្ទាប់ដឹងទេ វាប្រហែលជាស្ថិតក្នុងពោះហើយ។ ស្ថិតក្នុងករណីបែបនេះ ជំងឺនេះទំនងជាមិនធ្វើឲ្យកូនអ្នកឈឺទេ។
ពងស្វាសមិនទាន់ធ្លាក់អាចបណ្តាលមកពីកត្តាខុសៗគ្នាជាច្រើន
វាអាចជារឿងពីកំណើត ឬពងស្វាសធ្វើចលនាចេញទៅថង់ពងស្វាសតែម្តងនៅពេលកូនចាប់ផ្តើមលូតលាស់។
ការថតរូបភាពវេជ្ជសាស្រ្តមិនត្រូវបានណែនាំឲ្យធ្វើឡើយ
ពងស្វាសដែលមិនធ្លាក់ជាធម្មតាត្រូវបានកំណត់រោគវិនិច្ឆ័យដឹងក្នុងពេលពិនិត្យរាងកាយ។ កូនអ្នកមិនគួរណាត្រូវការថតអេកូ កាំរស្មីអ៊ិច CT Scan ឬ MRI អីឡើយ។
អ្នកត្រូវតែទៅជួបគ្រូពេទ្យជំនាញ
គ្រូពេទ្យជំនាញរោគកុមារភាគច្រើនអាចសម្គាល់ដឹងពងស្វាសមិនធ្លាក់យ៉ាងល្អ និងទាន់ពេល ហើយក៏អាចណែនាំឲ្យទៅជួបអ្នកជំនាញខាងផ្លូវទឹកម៉ូត្រផងដែរ។ អ្នកគួរតែនាំកូនទៅជួបអ្នកជំនាញខាងផ្លូវទឹកម៉ូត្រនៅពេលគេអាយុបាន ៦ខែ ឬលឿនជាងនេះបើសិនជាអ្នកបារម្ភខ្លាំង ឬមានសំណួរដែលគ្មាននរណាអាចឆ្លើយបាន។ បើសិនជាពងស្វាសទាំងពីរមិនធ្លាក់តែម្តង គេនឹងត្រូវការការវាយតម្លៃកាន់តែច្រើនទៀតដើម្បីប្រាកដថា គេនឹងមិនមានបញ្ហាជាមួយនឹងការលូតលាស់ខាងផ្លូវភេទទេ។
ការព្យាបាលប្រហែលជាត្រូវវះកាត់
វាអាចទៅរួចដែលពងស្វាសនឹងធ្លាក់ចុះដោយខ្លួនឯងនៅពេលគេអាយុបាន ៦ខែ។ តែបើសិនជាមិនធ្លាក់ទេ គេត្រូវតែធ្វើការវះកាត់។ អ្វីដែលជាដំណឹងល្អនោះគឺថា ការវះកាត់ហើយ អ្នកជំងឺនឹងចេញទៅផ្ទះបាន ដោយសារតែការវះកាត់គឺតូច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាពងស្វាស្ថិតក្នុងពោះវិញ ការវះកាត់អាចនឹងធ្វើធំ។ ទោះបីជាពងស្វាសមិនធ្លាក់មិនមានការឈឺចាប់ក៏ដោយ វានៅតែជារឿងសំខាន់ដែលត្រូវរកទីតាំងរបស់វាដែរ ដើម្បីបន្ថយបន្ថយការប្រឈមនឹងផលវិបាកដូចជា មិនអាចមានកូននៅថ្ងៃគ្រោយបាន និងមហារីកពងស្វាស៕