ភ្នែកដែលមានសុខភាពល្អគឺសំខាន់ណាស់សម្រាប់ការធំធាត់របស់កុមារ។ ភ្នែកគឺជាផ្នែកមួួយសកម្មសម្រាប់រាងកាយ ហើយក៏ត្រូវតែមានការថែទាំយ៉ាងខ្លាំងដើម្បីឃើញមានសុខភាពល្អ និងធានាថាមានគុណភាពល្អសម្រាប់ជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងនាមជាឪពុកម្តាយ វាអាចជារឿងកាន់តែសំខាន់ថែមទៀតក្នុងការសិក្សាកាន់តែច្រើនពីបញ្ហារបស់ភ្នែកដែលអាចកើតឡើងលើកូនរបស់ខ្លះ និងស្វែងយល់ថាតើកូនកំពុងតែមានបញ្ហាភ្នែកក្នុងដំណាក់កាលភ្លាមៗឬអត់ដើម្បីព្យាបាល។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាអាការៈព្រមានមួយចំនួនដែលបញ្ចាក់ថា កូនអ្នកប្រហែលជាមានបញ្ហាភ្នែកហើយ៖
- ឆាប់ចាញ់ពន្លឺ ឬងាយហូរទឹកភ្នែក
- ចៀសវាងសកម្មភាពទាំងឡាយណាដែលត្រូវការមើលជិតៗដូចជា អានសៀវភៅ ចូលរួមកម្មវិធីសកម្មភាពឆ្នៃប្រឌិត និងកីឡា
- ឈឺក្បាលជាប់
- ឈឺក្នុងភ្នែក
- ឧស្សាហ៍ញីភ្នែក
- ភ្នែកឡើងក្រហមជាប់
- កំពុងតែមានបញ្ហាក្នុងការមើលរបស់ជិតៗ
- ពិបាកផ្ចង់អារម្មណ៍
វាគឺជារឿងសំខាន់ក្នុងការតាមដានអាការៈដំបូងនៃបញ្ហាភ្នែក និងព្យាបាលវាឲ្យទាន់ពេលវេលាបំផុត។
ខាងក្រោមនេះគឺជាគន្លឹះតិចតួចមួយចំនួនដែលអ្នកអាចយកមកថែរក្សាភ្នែករបស់កូនអ្នកបាន៖
- រឿងសំខាន់បំផុតដែលឪពុកម្តាយធ្វើបានគឺរៀបកម្មវិធីណាត់ជួបពេទ្យភ្នែកពិនិត្យភ្នែកកូនជាទៀងទាត់
- ស្ថិតក្នុងដំណាក់កាលលូតលាស់ វាគឺជារឿងសំខាន់មួយដែលត្រូវតាមដានសុខភាពភ្នែកព្រោះកូនមានការប្រឈមមុខកាន់តែខ្លាំងនៃការបង្ករោគ និងរបួសតាមរយៈការលេងកីឡា និងការចេញទៅលេងខាងក្រៅផ្ទះ
- ចាប់ផ្តើមវាយតម្លៃទៅលើភ្នែក និងគ្រប់គ្រងឲ្យបានល្អនៅពេលដែលកូនចាប់ផ្តើមមានបញ្ហាភ្នែកមិនអាចមើលឃើញច្បាស់ធម្មតាហើយ ដោយអ្នកអាចរបៀបចំវ៉ែនតាម្ញូប ឬពាក់ខនតាក់ឡែនក្រោយពេលគេអាយុបាន ១០ឆ្នាំ
- រក្សាឲ្យបាននូវតុល្យភាពអាហារ និងអាហារផ្តល់សុខភាពដែលផ្តល់នូវការទ្រទ្រងការលូតលាស់របស់ភ្នែក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរបញ្ចូលបន្លែពណ៌បៃតង និងអាហារសម្បូរជាតិដែកដែលជំរុញដល់ភ្នែកមើលឃើញកាន់តែច្បាស់៕