អាការៈសំខាន់នៃជំងឺគាំងបេះដូង និងក្រហាយទ្រូងដោយសារក្រពះពេលខ្លះវាមានលក្ខណៈស្រដៀងគ្នាដែរ។ ពេលខ្លះទៀត ការធ្វើតេស្តសុខភាពគឺជារឿងចំបាច់ដែលត្រូវធ្វើដើម្បីកំណត់ថាមានរឿងអ្វីកើតឡើង។ គន្លឹះសំខាន់មួយដែលវាអាចជាជំងឺគាំងបេះដូងគឺការឈឺទ្រូងមានជាប់ទាក់ទងនឹងការការពិបាកដកដង្ហើម ឬបែកញើស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាការឈឺទ្រូងកើតឡើងជាប់ក្រោយពេលអ្នកបានប្រើវិធីព្យាបាលដោយខ្លួនឯងលើករណីក្រហាយទ្រូវ យកល្អគួរតែស្វែងរកគ្រូពេទ្យព្យាបាលភ្លាមទៅ។
រឿងដ៏អាក្រក់បំផុតដែលអ្នកអាចធ្វើបាននៅពេលនេះគឺមិនខ្វល់ពីអាការៈនេះ ហើយគិតថាវានឹងបាត់ទៅវិញទេ។ ប៉ុន្តែរឿងដ៏ល្អបំផុតនោះគឺត្រូវទាក់ទងជួបគ្រូពេទ្យដើម្បីពិនិត្យ។ ការលេបថ្នាំអាស្ពីរីនអាចជួយអ្នកបានបើសិនជាមានការពន្យាពេលជួបគ្រូពេទ្យ។ ថ្នាំអាស្ពីរីននឹងជួយរំលាយកំណកឈាមក្នុងករណីអ្នកកំពុងតែមានជំងឺគាំងបេះដូង។
នៅពេលអ្នកមានជំងឺគាំងបេះដូង វាអាចដោយសារតែសរសៃឈាមបេះដូងរងការស្ទះ។ ការស្ទះនេះនឹងរំខានដល់លំហូរឈាម និងអុកស៊ីសែនទៅចិញ្ចឹមសាច់បេះដូង។ នៅពេលអ្នកគិតដល់ការគាំងបេះដូងបែបនេះ អ្នកប្រហែលជានឹកដល់មនុស្សម្នាក់យកដៃច្របាច់ទ្រូងខ្លួនឯង និងសន្លាប់ភ្លាមៗដោយសារតែឈឺចាប់ធ្ងន់ធ្ងរ។ ប៉ុន្តែអាការៈនៃការគាំងបេះដូងច្រើនតែមិនបញ្ជាក់ឲ្យយើងដឹងច្បាស់ៗបែបនេះទេ។ រឿងនេះកើតឡើងជាពិតជាពិសេសសម្រាប់ស្រ្តីតែម្តង។
ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ University of British Columbia បានបង្ហាញថា ស្រ្តីទំនងជាមិនសូវជួបបញ្ហាឈឺទ្រូងច្រើនដូចបុរសទេក្នុងពេលមានជំងឺគាំងបេះដូង។ ផ្ទុយទៅវិញ ពួកគេច្រើនតែមានអាការៈមិនច្បាស់ដូចជា
- ឈឺចាប់នៅដៃ ក ឬថ្គាម
- បែកញើសត្រជាក់
- អស់កម្លាំងខុសធម្មតា
- មានអារម្មណ៍ណែនៗ ស្លាក់ ឬក្រពះមិនកិន (អាការៈនៃការក្រហាយទ្រូង)
- ចង្អោ ឬក្អួត
- ធីងធោង វិលមុខ ខ្សោយខ្លាំង ឬថប់អារម្មណ៍ខ្លាំង។
អ្នកជំងឺទឹកនោមផ្អែមដែលនឹងមានជំងឺគាំងបេះដូងដែរនោះច្រើនតែមានអាការៈតិចតួចណាស់។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យសម្រាប់ការឈឺទ្រូង ឬពោះតិចតួច ឬមិនមានផាសុកភាពក្នុងពោះ។
តើមានអ្វីកើតឡើងទៅនៅពេលអ្នកមានបញ្ហាក្រហាយទ្រូងដោយសារតែក្រពះធ្វើទុក្ខ?
ការក្រហាយទ្រូងមិនមានអ្វីប៉ះពាល់ដល់បេះដូងទេ។ ការក្រហាយទ្រូង ឬក្រពះមិនកិនអាហារកើតឡើងនៅពេលអាស៊ីតក្រពះច្រាលឡើងទៅបំពង់ករវិញ។ វានឹងធ្វើឲ្យមានអារម្មណ៍ក្រហាយៗ ឬឈឺចាប់ក្នុងទ្រូងដែលអាចកើតឡើងនៅក និងបំពង់ករ។
បំពង់លើក្រពះគឺស្ថិតនៅជិតគ្នានឹងបេះដូងដែរ ដូច្នេះវាច្រើនតែពិបាកសន្និដ្ឋានថា ការឈឺចាប់នោះកើតចេញពីណា។ ហេតុដូច្នេះហើយ យកល្អគួរតែឲ្យគ្រូពេទ្យពិនិត្យដើម្បីរកមើលថាអ្នកមានបញ្ហាអ្វីឲ្យប្រាកដ ជាពិសេសបើសិនជាការលេបថ្នាំក្រពះមិនមានប្រសិទ្ធភាពទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាមិនបានព្យាបាលទេ ការក្រហាយទ្រូងអាចធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរដូចជា ការរលាក និងបំពង់លើក្រពះរួមតូច បញ្ហាផ្លូវដង្ហើម ក្អករ៉ាំរ៉ៃ ឬទៅជាមហារីកបាន៕