ចែករំលែក
  • 26
  •  
  •  

រោគខ្លាចដោយគ្មានហេតុផល អាចអាចកើតមានឡើងក្នុងអំឡុងពេលកុមារភាព មនុស្សវ័យជំទង់ ឬមនុស្សធំពេញវ័យ។

ពួកវាច្រើនតែភ្ជាប់ទៅនឹងព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាច ឬស្ថានភាពស្ត្រេស។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់លាស់នៅឡើយទេ ថាហេតុអ្វីបានជាមានបញ្ហាមួយចំនួនកើតឡើង។

រោគខ្លាចដោយគ្មានហេតុផលជាក់លាក់ ឬសាមញ្ញ

រោគខ្លាចដោយគ្មានហេតុផល ឬសាមញ្ញ ដូចជាភាពភ័យខ្លាចទីខ្ពស់ ជាធម្មតា កើតមានឡើងក្នុងអំឡុងពេលកុមារភាព។

រោគខ្លាចដោយគ្មានហេតុផលសាមញ្ញធម្មតា អាចត្រូវបានផ្សារភ្ជាប់ទៅនឹងបទពិសោធន៍វ័យអវិជ្ជមាន។

វាក៏ត្រូវបានគេគិតផងដែរថា ជួនកាលអាចត្រូវបាន “រៀន” ពីវ័យក្មេង។ ឧទាហរណ៍ ប្រសិនបើអ្នកណាម្នាក់នៅក្នុងគ្រួសាររបស់អ្នក មានការភ័យខ្លាចពីសត្វពីងពាង អ្នកប្រហែលជាមានការភ័យខ្លាចដូចគ្នាដែរ។

កត្តាដទៃទៀតនៅក្នុងបរិយាកាសគ្រួសារ ដូចជាការមានឪពុកម្តាយដែលមានការព្រួយបារម្ភជាពិសេស ក៏អាចប៉ះពាល់ដល់របៀបដែលអ្នកដោះស្រាយពីការថប់បារម្ភនៅពេលក្រោយក្នុងជីវិត។

រោគខ្លាចដោយគ្មានហេតុផលស្មុគ្រស្មាញ

គេមិនដឹងថាអ្វីដែលបណ្តាលឲ្យមានភាពស្មុគស្មាញឡើយ។ ទោះជាយ៉ាងណា វាត្រូវបានគេគិតថាហ្សែន គីមីខួរក្បាល និងបទពិសោធន៍ជីវិត អាចដើរតួជាផ្នែកមួយនៃប្រភេទបញ្ហានេះ ទាំងនេះ។

ប្រតិកម្មរាងកាយ (រោគសញ្ញា) ដែលមនុស្សធ្លាប់ជួបប្រទះនៅពេលប្រឈមមុខនឹងវត្ថុនៃការភ័យខ្លាចរបស់ពួកគេ គឺពិតប្រាកដហើយ មិនមែនគ្រាន់តែ “នៅក្នុងក្បាលរបស់ពួកគេទេ”។

រាងកាយប្រតិកម្មទៅនឹងការគំរាមកំហែង ដោយការបញ្ចេញអ័រម៉ូន ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា ៖

1. បែកញើស
2. ញ័រ
3. ដង្ហើមខ្លី
4. ចង្វាក់បះដូងដើររលឿន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here