ជំងឺមហារីកលិង្គ គឺជាប្រភេទជំងឺមហារីកដ៏កម្រ ដែលកើតលើស្បែកលិង្គ ឬក្នុងលិង្គ។ ជារឿយៗ វាប៉ះពាល់ដល់បុរសដែលមានអាយុលើសពី ៥០ ឆ្នាំ។

មានប្រភេទមហារីកលិង្គច្រើនប្រភេទ ដោយអាស្រ័យទៅលើប្រភេទកោសិកាដែលកើតមហារីក។

ប្រភេទទូទៅបំផុតរួមមាន ៖

1. ជំងឺមហារីកលិង្គ squamous cell penile cancer – នេះមានចំនួនច្រើនជាង ៩០ ភាគរយនៃករណីទាំងអស់ ហើយចាប់ផ្តើមពីកោសិកាដែលគ្របដណ្តប់លើផ្ទៃលិង្គ

2. ជំងឺមហារីកលិង្គ carcinoma in situ (CIS) – ជាប្រភេទពិសេសមួយនៃជំងឺមហារីក ដែលជាកន្លែងដែលកោសិកានៅលើស្បែករបស់លិង្គត្រូវបានប៉ះពាល់ ហើយវាមិនបានរីករាលដាលកាន់តែជ្រៅជាងនេះទេ

3. ជំងឺមហារីកលិង្គ adenocarcinoma ដែលចាប់ផ្តើមពីកោសិកាក្រពេញនៃលិង្គដែលបង្កើតញើស

4. ជំងឺមហារីកលិង្គ melanoma of the penis – នេះគឺជាកន្លែងដែលជំងឺមហារីកលូតលាស់នៅក្នុងកោសិកាស្បែក ដែលផ្តល់ឲ្យស្បែកនូវពណ៌របស់វា។

នរណាខ្លះងាយទទួលបានវា?

បុរសភាគច្រើនដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកលិង្គមានអាយុច្រើនជាង ៥០ ឆ្នាំ។ វាកម្រកើតលើបុរសដែលមានអាយុក្រោម ៤០ ឆ្នាំ។

វាជារឿងធម្មតានៅក្នុងបុរសដែលរស់នៅអាស៊ីអាហ្វ្រិក ឬអាមេរិកខាងត្បូង។

មូលហេតុពិតប្រាកដនៃជំងឺមហារីកលិង្គ មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែមានកត្តាហានិភ័យជាច្រើនរួមមាន ៖

1. វីរុស HPV – នេះគឺជាការឆ្លងទូទៅ ហើយចំពោះមនុស្សភាគច្រើន វាមិនបង្កគ្រោះថ្នាក់អ្វីទេ
2. ការជក់បារី
3. អ្នកមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ៕