មនុស្សភាគច្រើនអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដោយសុវត្ថិភាពដោយរួមបញ្ចូលទាំង ៖

1. ស្រ្តីមានផ្ទៃពោះ
2. ស្ត្រីបំបៅដោះកូន
3. កុមារអាយុលើសពី ២ ខែ – កម្រិតទាបត្រូវបានណែនាំសម្រាប់កុមារតូចៗ។

ប្រសិនបើអ្នកមិនប្រាកដថា អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលបានទេ សូមពិនិត្យខិត្តប័ណ្ណដែលមានភ្ជាប់មកជាមួយ ឬសាកសួរឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នក។

ចូរស្នើរសុំដំបូន្មាន មុនពេលទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល ប្រសិនបើអ្នក ៖

1. មានបញ្ហាថ្លើម ឬតម្រងនោម
2. មានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង ដូចជាការប្រើប្រាស់គ្រឿងស្រវឹងរយៈពេលវែង
3. មានទម្ងន់ស្រាលពេក
4. កំពុងប្រើថ្នាំដទៃទៀត
5. កុំប្រើថ្នាំប៉ារ៉ាសេតាម៉ុល ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មអាលែស៊ីទៅនឹងវា កាលពីមុន៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here