ការមានផ្ទៃពោះកូនពង គឺទារកមិនបង្កើតបានត្រឹមត្រូវក្នុងស្បូន ហើយទារកមិនលូតលាស់។

កោសិកាមិនប្រក្រតីកើតឡើងក្នុងស្បូន ជំនួសឲ្យទារកដែលមានសុខភាពល្អ។

ជាទូទៅ ការមានផ្ទៃពោះបែបនេះ អាចត្រូវបានព្យាបាលដោយវិធីសាស្ត្រសាមញ្ញ ដើម្បីបំបាត់កោសិកាចេញពីស្បូន ប៉ុន្តែកោសិកាខ្លះត្រូវបានគេទុកចោល ហើយការព្យាបាលបន្ថែមទៀតគឺចាំបាច់ ដើម្បីយកចេញ។

រោគសញ្ញា

ជារឿយៗ មិនមានសញ្ញាថាការមានគភ៌ គឺជាការមានកូនពងបែបនេះឡើយ។

វាអាចត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលស្កេនអេកូតាមទម្លាប់ ដែលមានអាយុពី ៨ ទៅ ១៤ សប្តាហ៍ ឬត្រូវបានរកឃើញក្នុងកំឡុងពេលធ្វើតេស្ត ដែលបានអនុវត្តបន្ទាប់ពីរលូតកូន។ស្ត្រីមួយចំនួនដែលមានកូនពងមាន ៖

1. ការហូរឈាមទ្វារមាស ឬការធ្លាក់ទឹករំអិលពីទ្វារមាស អំឡុងពេលមានផ្ទៃពោះដំបូង (ជាធម្មតាក្នុងរយៈពេលបីខែដំបូង) – វាអាចមានដុំតូចៗដូចជាទំពាំងបាយជូរ

2. ចាញ់កូនធ្ងន់ធ្ងរ

3. ការហើមពោះខុសធម្មតា។

ប៉ុន្ដែ រោគសញ្ញាមួយចំនួនទាំងនេះ គឺធម្មតានៅពេលមានផ្ទៃពោះ និងមិនចាំបាច់ជាសញ្ញាថាមានអ្វីខុសចំពោះកូនរបស់អ្នកទេ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here