ប្រសិនបើអ្នកមិនចាត់វិធានការណាមួយនោះទេ បញ្ហារបស់អ្នក គឺវានឹងកាន់តែធំទៅៗ។

ប្រសិនបើទំនាក់ទំនងរបស់អ្នកមានបញ្ហា ហើយអ្នកចង់នៅជាមួយគ្នា អ្នកត្រូវតែចាត់វិធានការនានា។ ការបន្ថែមនូវអ្វីដ៏ល្អ និងបន្ថយប្រភពនៃបញ្ហា គឺជាអ្វីដែលអ្នកគួរធ្វើ។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ទាំងដប់ ដែលគូស្វាមីភរិយាជាច្រើនបានស៊ូអត់ទ្រាំនឹងគ្រាលំបាក ដើម្បីអាចរស់នៅជាមួយគ្នាបានយូរអង្វែង និងមានសុភមង្គល។

  1. ទៅរកការព្យាបាល ឬពិភាក្សាជាមួយអ្នកជំនាញផ្នែកស្នេហា
  2. ធ្វើការជាច្រើនទៀតរួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល
  3. រូបភាពមួយមានតម្លៃមួយពាន់ពាក្យ ដូច្នេះ ចូរដាក់រូបនាងនៅតុធ្វើការរបស់អ្នក
  4. រាំ ឬចំណាយពេលរ៉ូមែនទិកនៅពេលយប់ជាមួយគ្នាឲ្យបានញឹកញាប់
  5. សាកល្បងធ្វើថ្មីជាមួយគ្នា
  6. បង្កើតការនៅជាមួយគ្នា និងរួមភេទឲ្យបានញឹកញាប់
  7. ធ្វើដំណើរកំសាន្តរួមគ្នា
  8. ភ្ជាប់ទំនាក់ទំនង និងនិយាយពាក្យល្អៗដាក់គ្នា
  9. យកចិត្តទុកដាក់ និងផ្តល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក
  10. និយាយរឿងគ្រប់យ៉ាងជាមួយគ្នា មិនថាគោលដៅ គំនិត និងការយល់ឃើញរបស់អ្នក៕