ចែករំលែក
  • 199
  •  
  •  

ជាការពិតណាស់ គឺអ្នកត្រូវតែសម្អាតវាឲ្យបានស្អាតល្អ ហើយទុកឲ្យស្ងួតផងដែរ។

អ្នកគួរលាងសម្អាតវាជារៀងរាល់ថ្ងៃ ដោយប្រើទឹកក្តៅឧណ្ហៗ នៅពេលអ្នកងូតទឹក។ ប្រសិនបើអ្នកមានបញ្ហាស្បែកគ្របក្បាលលិង្គ អ្នកគួរដកវាចេញ រួចទើបលាងសម្អាតវា។

យើងត្រូវសម្អាតលិង្គរបស់យើងជារៀងរាល់ថ្ងៃ ពីព្រោះប្រសិនបើយើងមិនធ្វើទេ សារធាតុដែលគេហៅថា សុម៉េម៉ា (Smegma) នឹងបង្កើតឡើងនោះទេ។ Smegma គឺជាលទ្ធផលនៃជាតិរំអិលធម្មជាតិដែលយើងផលិត ដែលនៅពេលយើងមិនលាងសម្អាតលិង្គរបស់យើង។

ករណីដែលអ្នកលាងមិនស្អាត វានឹងត្រូវបង្កើតឡើង ហើយអាចក្លាយជាដីចិញ្ចឹមសម្រាប់បាក់តេរី។ វាជាធម្មជាតិដែលមានបាក់តេរីមួយចំនួននៅលើស្បែករបស់អ្នក ប៉ុន្តែ បើវាមានច្រើនពេកនៅលើលិង្គរបស់អ្នក វាអាចបណ្តាលឲ្យកើតជំងឺនានាលើលិង្គរបស់អ្នក ដែលជាហេតុបង្កការឈឺចាប់ខ្លាំង និងមិនស្រួលខ្លួន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here