ការឡើងដុំ និងហើមនៅក្នុងពងស្វាស ជាធម្មតា វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែ អ្នកក៏គួរតែពិគ្រោះ និងឲ្យគ្រូពេទ្យពិនិត្យផងដែរ។

សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមាន ៖
• មានដុំនៅក្នុងពងស្វាសរបស់អ្នក
• ហើមពងស្វាស
• ការផ្លាស់ប្តូររូបរាងពងស្វាសរបស់អ្នក
• មានអារម្មណ៍ប្លែកៗទាក់ទងនឹងពងស្វាសរបស់អ្នក
• ពងស្វាសមួយរីកកាន់តែធំជាងមុន
• ឈឺចាប់ ឬមិនស្រួលនៅក្នុងពងស្វាសរបស់អ្នកដែលមិនបាត់ទៅវិញ។

ដុំសាច់នៅក្នុងពងស្វាស អាចជាសញ្ញានៃជំងឺមហារីកពងស្វាស។ វាងាយស្រួលក្នុងការព្យាបាល ប្រសិនបើវាត្រូវបានរកឃើញឆាប់រហ័ស។

សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ភ្លាមៗ ឬមិនអាចទ្រាំទ្របាននៅក្នុងពងស្វាស ឬពោះ ពីព្រោះ នេះគឺអាចបណ្តាលមកពីពងស្វាសរបស់អ្នកត្រូវបានរមួល ហើយត្រូវការការព្យាបាលនៅមន្ទីរពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដើម្បីរកមើលមូលហេតុនៃដុំពក ឬការហើមរបស់អ្នក គ្រូពេទ្យអាចនឹង ៖
• មើល ពិនិត្យ និងស្ទាបពងស្វាសរបស់អ្នក
• យកភ្លើងបំភ្លឺពងស្វាស ដើម្បីពិនិត្យរកសារធាតុរាវ ឬកន្លែងមានបញ្ហាណាមួយ
• ប្រហែលជាអាចត្រូវការការថតកាំរស្មី ថតស្កេន ឬថតអេកូ។

ការព្យាបាលដុំពក ឬហើម គឺអាស្រ័យលើមូលហេតុ។ អ្នកប្រហែលជាមិនត្រូវការការព្យាបាលទេ ប្រសិនបើវាមិនបណ្តាលឲ្យមានបញ្ហាណាមួយ និងមិនមានបញ្ហាធ្ងន់ធ្ងរ៕