ការចុះឈ្មោះចូលរៀនថ្នាក់ធ្វើជាម្តាយគេថ្មីថ្មោង និងការសុំឲ្យគ្រូពេទ្យជួយជាមួយនឹងមូលដ្ឋានគ្រឹះនៃការថែទាំកូនទើបនឹងកើតក្នុងពេលស្នាក់នៅមន្ទីរពេទ្យអាចជួយអ្នកក្នុងការរៀបចំខ្លួនអ្វីខ្លះនៅពេលដល់ថ្ងៃត្រឡប់ទៅផ្ទះវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មុនពេលចេញពីមន្ទីរពេទ្យ យកល្អគួរតែចេះមូលដ្ឋានគ្រឹះថែទាំទារកទើបនឹងកើតដូចខាងក្រោមនេះ៖
- ពរទារក និងទ្រករបស់ទារក
- ផ្លាស់ប្តូរខោទឹកនោមទារក
- ងូតទឹក ស្លៀកសម្លៀកបំពាក់ និងជូតខ្លួនឲ្យទារក
- បំបៅកូន
- សម្អាតទងសុក
- ថែរក្សាស្បែកគ្របក្បាលលិង្គដែលកំពុងតែជាសះ
- ប្រើសឺរ៉ាងដើម្បីលាងសម្អាតផ្លូវដង្ហើម
- ចូរវាស់កម្តៅទារក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចេះបំពេរទារក៕