Join with Health.com.kh on Telegram

ក្រៅពីផ្តល់រសជាតិដល់អាហារ គ្រឿងផ្សំទាំងនេះក៏ដើរតួនាទីដ៏សំខាន់មួយសម្រាប់ថែរក្សាសុខភាពដែរ។ ឧទាហរណ៍ ម្តេសអាចផ្តល់សមត្ថភាពសម្រាប់ប្រឆាំងនឹងមេរោគ និងការរលាកដែលអាចព្យាបាល និងបង្ការជំងឺជាច្រើនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូចគ្នានេះដែរ ម្ទេសស្ងួតហិរច្រើនតែអាចមានប្រយោជន៍ដល់សុខភាពដូចខាងក្រោមនេះ៖

ប្រឆាំងការរលាក

ម្ទេសក្រហមហិរផ្ទុកទៅដោយសារធាតុរលាកដែលអាចជួយព្យាបាលជំងឺជាច្រើនបាន។ វាអាចជួយបន្ថយការរលាកដែលបង្កឡើងដោយការរលាកដូចជា រលាកសន្លាក់ រលាកបំពង់ករ ឬស្រែង។ 

ផ្តល់សុខភាពដល់បេះដូង

ជំងឺបេះដូងគឺជាជំងឺកើតឡើងញឹកញាប់បំផុតនៅជុំវិញពិភពលោក ហើយក៏ជាដើមហេតុនាំឲ្យស្លាប់ច្រើនជាងគេង។ ម្ទេសក្រហមហិរអាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូងបាន។ សារធាតុដែលមានក្នុងម្ទេសក្រហមហិរនឹងជួយបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់ និងខ្លាញ់ Triglycerides បាន។ 

ព្យាបាលជំងឺផ្តាសាយ

ក្រៅពីបំបាត់ការឈឺចាប់ និងបន្ថយការរលាក សារធាតុ Capsaicin ដែលមានក្នុងម្ទេសហិរក្រហមអាចជួយបន្ថយការកើតស្លេស្ម និងបន្ថយការតឹងច្រមុះចំពោះជំងឺផ្តាសាយបាន។ អ្នកក៏អាចបន្ថែមម្ទេសក្រហមហិរទៅក្នុងទឹកស៊ុបដើម្បីជួយបំបាត់ការតឹងច្រមុះបាន។ 

បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

ម្ទេសក្រហមហិរសម្បូរទៅដោយវីតាមីន A និងអង់ទីអុកស៊ីដង់ផ្សេងៗទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សារធាតុទាំងនេះនឹងជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការទប់ស្កាត់ជំងឺ និងបន្ថយការប្រឈមនឹងការបង្ករោគបាន។ អង់ទីអុកស៊ីដង់ជាច្រើនអាចជួយបន្ថយសកម្មភាពរ៉ាឌីកាលសេរីក្នុងរាងកាយ និងបន្ថយជាតិពុលផង៕