ការគ្រិចកែងជើងអាចកើតឡើងនៅពេលដែលកែងជើងរងការរមួល ឬធ្វើចលនាខុសទំនង។ ការឈឺចាប់ ការឈឺតឹង និងហើម ច្រើនតែជាអាការៈញឹកញាប់នៃការគ្រិចកែងជើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបង្ការការគ្រិចកែងជើង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- កម្តៅសាច់ដុំមុនពេលហាត់ប្រាណ ឬលេងកីឡា
- ប្រុងប្រយ័ត្ននៅពេលដើរ រត់ ឬធ្វើការនៅលើផ្ទៃដីដែលមិនរាបស្មើ
- ចូរប្រើប្រាស់រណបអប ឬអ្វីអបកែងជើង ជាពិសេសកន្លែងដែលខ្សោយ ឬកែងជើងដែលធ្លាប់មានរបួសពីមុន
- ចូរពាក់ស្បែកជើងដែលត្រូវនឹងជើងបានល្អ
- ចូរកាត់បន្ថយការពាក់ស្បែកជើងកែងចោទ
- មិនត្រូវចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលអ្នកមិនមានលក្ខណៈសមស្របចូលរួម
- ចូរថែរក្សាសាច់ដុំឲ្យរឹងមាំ និងបត់បែនល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តការហ្វឹកហាត់ឲ្យមានលំនឹង និងលំហាត់ប្រាណមានតុល្យភាព៕