Join with Health.com.kh on Telegram

ការគេងដោយគ្មានសម្លៀកបំពាក់មានឥទ្ធិពលអស្ចារ្យណាស់សម្រាប់សុខភាពយើង ព្រមទាំងផ្លូវចិត្ត។ មែនហើយ បើសិនជាអ្នកចង់ពង្រឹងដល់សុខភាព សម្រកទម្ងន់ ឬបង្កើនការស្រឡាញ់ខ្លួនឯង អ្នកគួរតែមានទម្លាប់បែបនេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ពេលគេងមិនស្លៀកខោអាវ អ្នកនឹងគេងកាន់តែលក់ស្រួល

យើងគ្រប់គ្នាសុទ្ធតែដឹងថា ការគេងលក់ស្រួលនឹងផ្តល់ផលល្អទៅដល់ខួរក្បាល ហើយការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Rochester ក៏បានទទួលស្គាល់រឿងនេះ។ ការសិក្សាបានរកឃើញថា ខណៈពេលដែលយើងគេង ខួរក្បាលនឹងបញ្ចេញប្រូតេអ៊ីនពុលពីសរសៃប្រសាទដែលមិនត្រូវការក្នុងខួរក្បាល។ នៅពេលគេងបានលក់ស្រួល ខួរក្បាលនឹងស្រឡះដូចគ្នាដែរ។ 

ម៉្យាងវិញទៀត នៅពេលយើងមិនបានគេងទេ ប្រូតេអ៊ីនពុលដែលនៅសល់ក្នុងកោសិកាខួរក្បាល និងនៅយូរទៅ អាចនឹងបន្ថយសមត្ថភាពនៃការគិតរបស់ខួរក្បាលបាន។ វាក៏បន្ថយសមត្ថភាពក្នុងការទទួលដឹងដំណឹង និងដោះស្រាយបញ្ហាខណៈពេលដែលបំផ្លាញភាពឆ្នៃប្រឌិតរបស់ខួរក្បាលផង។ 

ពេលគេងមិនស្លៀកខោអាវ អ្នកនឹងមិនសូវមានស្រ្តេស

ភាពស្ត្រេសជាប់ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការប្រឈមនឹងជំងឺបេះដូង និងបាក់ទឹកចិត្តខណៈពេលដែលបន្ថយភាពឆ្លាតវ៉ៃ។ ជាមួយគ្នានេះដែរ ស្រ្តេសក៏អាចបង្កើនការបញ្ចេញអ័រម៉ូន Cortisol ក្នុងរាងកាយ ដូច្នេះវិធីសាស្រ្តដ៏ល្អបមផុតក្នុងការរក្សាអ័រម៉ូននេះឲ្យមានតុល្យភាពធម្មតា គឺត្រូវគេងឲ្យបានស្កប់ស្កល់

ពេលគេងមិនស្លៀកខោអាវ មានន័យអ្នកអ្នកកំពុងតែថែរក្សាសុខភាពហើយ

អ្នកវិទ្យាសាស្រ្តបានអះអាងថា ការគេងគ្មានសម្លៀកបំពាក់ មានប្រយោជន៍ចំពោះសុខភាពមួយចំនួនរួមទាំងការសម្រកទម្ងន់ផងដែរ។ ការសិក្សាបានឲ្យដឹងថា ភាពត្រជាក់របស់រាងកាយអាចនឹងបង្កើនការរំលាយអាហារពេលគេងលក់ ដោយសារតែរាងកាយត្រូវការបង្កើតខ្លាញ់ច្រើនដើម្បីរក្សាសីតុណ្ហភាព។ ខ្លាញ់ទាំងនេះនឹងផលិតជាកម្តៅដែលអាចរំលាយខ្លាញ់បាន ដូច្នេះវានឹងស្រកទម្ងន់បានយ៉ាងល្អ។ 

ពេលគេងមិនស្លៀកខោអាវ កាន់តែមានទំនុកចិត្តលើខ្លួនឯង

ភាពស្រឡាញ់ខ្លួនឯងនឹងមានប្រសិទ្ធភាពបន្តិចម្តងៗ ហើយវាអាចនឹងកើនឡើងគ្រប់ពេលដែលយើងសាកល្បងអ្វីដែលថ្មី ទទួលយកនូវភាពពិបាក និងបន្តធ្វើអ្វីបន្ថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានរកឃើញថា មនុស្សយើងទំនងជាស្រឡាញ់ខ្លួនឯងកាន់តែច្រើននៅពេលដែលពួកគេគេងដោយគ្មានសម្លៀកបំពាក់ ដោយសារតែវាធ្វើឲ្យពួកគេមានអារម្មណ៍កាន់តែល្អចំពោះស្បែករបស់ខ្លួន៕