ជាមួយនឹងការពិនិត្យសុខភាពភ្នែកជាមួយអ្នកជំនាញជាទៀតទាត់ ប្រហែលជាពាក់កណ្តាលនៃភាពខ្វាក់ភ្នែកអាចនឹងចៀសផុត ឬព្យាបាលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានជំនឿមិនត្រឹមត្រូវច្រើនណាស់អំពីអ្វីដែលអាចធ្វើឲ្យខូចភ្នែក ឬជួយភ្នែកដូចជា៖
- ការធ្វើលំហាត់ប្រាណភ្នែកនឹងមិនពង្រឹង ឬរក្សាភាពឃើញច្បាស់របស់ភ្នែកឡើយ
- ការអានក្រោមពន្លឺភ្លើងតិចៗមិនធ្វើឲ្យខ្សោយភាពមើលឃើញរបស់ភ្នែកឡើយ។ ប៉ុន្តែវាអាចធ្វើឲ្យភ្នែកឆាប់ចុះខ្សោយ
- ការញ៉ាំការ៉ុតនឹងមិនបង្ការបញ្ហានៅភ្នែកបានឡើយ ទោះបីជាវាល្អចំពោះសុខភាពក៏ដោយ។
- អ្នកអាចពាក់វ៉ែនតាបានគ្រប់ពេល។ ការពាក់វ៉ែនតានឹងមិនធ្វើឲ្យគំហើញកាន់តែចុះខ្សោយឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការសម្លឹងកញ្ចក់កុំព្យូទ័រនឹងមិនបង្កគ្រោះថ្នាក់ដល់ភ្នែកជាប់រហូតឡើយ ប៉ុន្តែវាគ្រាន់តែធ្វើឲ្យមានសម្ពាធនៅភ្នែកប៉ុណ្ណោះ៕