បញ្ហាបេះដូងគឺជារឿងដែលកើតឡើងជាញឹកញាប់ចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយបច្ចុប្បន្ននេះអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ជំងឺទឹកនោមផ្អែមមានសិទ្ធចុះឈ្មោះជាកត្តាប្រឈមមុខឯករាជ្យមួយក្នុងការបង្កទៅជាជំងឺខ្សោយបេះដូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមិនបានគ្រប់គ្រងជំងឺទឹកនោមផ្អែមល្អទេ អាចនាំឲ្យមានជំងឺសាច់ដុំបេះដូង ដែលជាហេតុនាំឲ្យចុះខ្សោយសមត្ថភាពច្របាច់ឈាមរបស់បេះដូង។
ជំងឺទឹកនោមផ្អែមគឺជាកត្តាប្រឈមមុខដ៏ធំមួយនៃជំងឺក្រិនរឹងសរសៃឈាម និងនាំឲ្យស្ទះដល់សរសៃឈាមបេះដូង។ ហើយរឿងនេះក៏នាំឲ្យមានបញ្ហាគាំងបេះដូង ឬស្លោកសាច់ដុំបេះដូងបានដែរ។ ដោយសារតែការស្លោកបេះដូងនេះហើយ សាច់ដុំបេះដូងទៅជាខ្សោយ និងមិនអាចច្របាច់ឈាមបាន រហូតដល់បេះដូងខ្សោយបានសម្រេច។
យោងទៅតាមការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Mayo Clinic Proceedings អ្នកស្រាវជ្រាវបានវាយតម្លៃទៅលើឥទ្ធិពលរយៈពេលវែងរបស់ជំងឺទឹកនោមផ្អែមក្នុងការបង្កើតទៅជាជំងឺខ្សោយបេះដូង។ ពួកគេក៏បានពិនិត្យទៅលើអត្រានៃការស្លាប់លើប្រជាជនក្នុងហគមន៍ ដែលមានជំងឺលើសសម្ពាធឈាមបានគ្រប់គ្រងល្អ ជំងឺសរសៃឈាមបេះដូង និងមុខបេះដូងថែមទៀត។
ក្នុងរយៈពេល ១០ឆ្នាំក្នុងការសិក្សា និងតាមដានទៅលើមនុស្សប្រមាណ ២០៤២នាក់ ដែលមានជំងឺទឹកនោមផ្អែម បានរកឃើញថា ក្នុងនោះ អ្នកជំងឺទឹកនោមផ្អែម ២១ភាគរយវិវត្តន៍ទៅជាជំងឺខ្សោយបេះដូង។ គាំងបេហដូង និងដាច់សរសៃឈាមមិនត្រូវបានធ្វើស្ថិតិអ្វីខុសគ្នាឡើយ។
ការសិក្សាបានបង្ហាញថា ជំងឺទឹកនោមផ្អែមគឺជាកត្តាប្រឈមមុខដ៏ឯករាជ្យមួយសម្រាប់កើតជំងឺខ្សោយបេះដូង។ ប៉ុន្តែគន្លឹះសំខាន់មួយទៀតនោះគឺថា ជំងឺទឹកនោមផ្អែមតែមួយមុខមិនមែនជាកត្តាប្រឈមមុខឯករាជ្យសម្រាប់ការកើតជំងឺខ្សោយបេះដូងឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះរឿងនេះសង្ឃឹមថា វានឹងក្លាយទៅជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ការស្រាវជ្រាវបន្ថែមទៅលើជំងឺទឹកនោមផ្អែម និងខ្សោយបេះដូង៕