Join with Health.com.kh on Telegram

ដោយសារតែឆ្នាំចាស់ ២០១៩ ជិតដាច់ហើយ វាក៏មានការដំណោះស្រាយសម្រាប់ឆ្នាំថ្មីៗជាច្រើនទៀតដែលយើងអាចធ្វើឲ្យខ្លួនឯងទទួលបានទម្លាប់ដែលផ្តល់សុខភាព និងផ្តល់ភាពវេជ្ជមានកាន់តែច្រើនដល់ជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សយើងច្រើនតែបង្កើតដំណោះស្រាយមួយដើម្បីដោះបញ្ហាដែលកំពុងតែប្រឈមមុខនៅឆ្នាំនេះ ដែលវាអាចជាការសម្រកទម្ងន់បើសិនជាកំពុងតែធាត់ ផ្តាច់បារីបើកកំពុងតែជក់បារី និងខ្លះទៀតចង់ឲ្យស្បែកកាន់តែមានសុខភាពល្អជាងមុន។ 

សម្រាប់អ្នកកំពុងតែប្រឈមនឹងបញ្ហាជាច្រើនលើស្បែកដូចជា កើតមុន ឡើងកន្ទួលរមាស់លើស្បែក ឡើងក្រហម និងស្បែកប្រែពណ៌ខុសធម្មតា ។ល។ ដំណោះស្រាយសម្រាប់ឆ្នាំថ្មីនេះគួរតែធ្វើយ៉ាងណាឲ្យស្បែកកាន់តែមានសុខភាពល្អឡើងវិញហើយ។ បើសិនជាអ្នកកំពុងតែមានគម្រោងធ្វើឲ្យស្បែកមានសុខភាពល្អជាងមុនសម្រាប់ឆ្នាំថ្មីនេះ ខាងក្រោមនេះគឺជាកំហុសថែរក្សាស្បែកមួយចំនួនដែលអ្នកបានធ្វើ ហើយក៏គួរតែប្រាកដថា មិនត្រូវធ្វើវាទៀតនៅឆ្នាំថ្មីនេះដែរ៖

មិនញ៉ាំអាហារផ្តល់សុខភាព

មិនខ្វល់ថាអ្នកញ៉ាំអ្វីឡើយ វានឹងបង្ហាញនៅលើស្បែកអ្នកមិនខាន។ បើសិនជាអ្នកញ៉ាំអាហារមិនផ្តល់សុខភាព អាហារកៃឆ្នៃ និងមិនញ៉ាំទឹកគ្រប់គ្រាន់ ឬញ៉ាំតែភេសជ្ជៈមិនផ្តល់សុខភាព អ្នកនឹងមើលឃើញស្ថានភាពស្បែកកាន់តែយ៉ាប់ ស្ងួត មានស្នាមអ៊ុចៗច្រើន ហើយក៏ប្រហែលជាកើតមុនជាងធម្មតាទៀតផង។ មិនខ្វល់ថាអ្នកប្រើប្រាស់ផលិតផលថែរក្សាស្បែកច្រើនប៉ុណ្ណាទេ ប៉ុន្តែអ្នកគួរតែធ្វើឲ្យស្បែកមានសុខភាពល្អជាងមុនពីការញ៉ាំអាហារផង។ 

ប្រើប្រាស់ផលិតផលថែរក្សាស្បែកច្រើនពេក

សកម្មភាពពីមុនៗអាចធ្វើឲ្យមានកំហុសច្រើនដង ដែលវាធ្វើឲ្យស្បែកមិនអាចទទួលបានសុខភាពល្អ និងល្អជាងមុនបានទេ។ នៅពេលស្បែកទៅជាស្ងួត និងគ្មានសំណើម យើងច្រើនតែរត់ទៅប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលត្រូវបានគេពពាយនាយថា ល្អចេះ ល្អចុះ ប៉ុន្តែមានតិចតួចណាស់ដែលជាការពិតនោះ។ ផ្ទុយទៅវិញ យកល្អគួរតែទៅជួបពេទ្យសើស្បែកដើម្បីវិនិច្ឆ័យស្ថានភាពសុខភាពស្បែក និងលាបផលិតផលណាដែលជាការណែនាំពីគ្រូពេទ្យវិញទើបជារឿងត្រឹមត្រូវជាង។

មិនបានដឹងអំពីប្រភេទស្បែករបស់អ្នក

មានមនុស្សតិចតួចណាស់ដែលដឹងថាស្បែករបស់ខ្លួនជាប្រភេទអ្វី។ ដូច្នេះវានឹងនាំឲ្យមានការច្រឡំច្រើន។ ការផាត់មុខ ផលិតផលថែរក្សាស្បែកត្រូវបានប្រើប្រាស់ទៅតាមអាកាសធាតុ និងប្រភេទស្បែក។ បើសិនជាអ្នកប្រើប្រាស់ផលិតផលដែលផ្ទុយពីប្រភេទស្បែក អ្នកអាចនឹងមានបញ្ហាច្រើនដូចជា កើតមុន កន្ទួលរមាស់ ។ល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកត្រូវតែសម្គាល់ប្រភេទស្បែកខ្លួនឯងមុនពេលសម្រេចចិត្តទិញផលិតផលទាំងឡាយណាសម្រាប់ស្បែក៕