ដោយសារតែថ្ងៃបុណ្យណូអ៊ែលកំពុងតែជិតមកដល់ ហើយថ្ងៃឆ្លងឆ្នាំកាន់តែគៀកទៀតនោះ ដូច្នេះការញ៉ាំគ្រឿងស្រវឹង នំខេក អាហារមិនផ្តល់សុខភាព ស្រាក្រឡុក អាចជារឿងមួយដ៏សំខាន់ដែលធ្វើឲ្យអ្នកទៅជាស្តាយក្រោយបាន ជាពិសេសនៅពេលថ្ងៃឈប់សម្រាកនេះបានកន្លងហួស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាដំណោះស្រាយសម្រាប់ថ្ងៃឆ្លងឆ្នាំរបស់អ្នកគឺជាការសម្រកទម្ងន់ អ្នកគួរតែប្រាកដថា អ្នកបានគ្រប់គ្រងទម្ងន់ត្រឹមត្រូវហើយ ជាពិសេសក្នុងរដូវកាលឈប់សម្រាកនេះតែម្តង។ 

បើសិនជាអ្នកត្រូវចូលរួមកម្មវិធីជប់លៀងថ្ងៃបុណ្យណូអ៊ែល ឬឆ្លងឆ្នាំក្នុងរយៈពេលពីរបីថ្ងៃ អ្នកត្រូវតែប្រាកដថា គ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវផង។ យើងច្រើនតែធ្វើអ្វីៗហួសព្រំដែនក្នុងកម្មវិធីជប់លៀងបែបនេះជាពិសេសជាមួយអាហារ ដែលអាចមានឥទ្ធិពលអវិជ្ជមានដល់សុខភាពតែម្តង។ យកល្អគួរតែចៀសវាងអាហារខាងក្រោមនេះបើសិនជាអ្នកកំពុងតែព្យាយាមសម្រកទម្ងន់៖

ស្រាក្រឡុកគ្មានកាឡូរី

ស្រាក្រឡុកដែលធ្វើឡើងដោយជាតិអាលកុល សេរ៉ូ និងសូដាគឺគ្មានកាឡូរីទេ។ ស្រាក្រឡុកបែបនេះមានខ្លះផ្ទុកទៅដោយកាឡូរីច្រើនជាងអ្វីដែលអ្នកនឹកស្មានទៅទៀត។ អ្នកត្រូវតែប្រាកដថា អ្នកដឹងអំពីកាឡូរីមានក្នុងស្រាក្រឡុកដែលអ្នកកំពុងទែញ៉ាំផង ហើយក៏មិនត្រូវញ៉ាំច្រើនជ្រុលដែរ។ 

អាហារចៀន ឬឆា

អាហារឆាឬចៀន អាហារសម្រន ច្រើនតែមានស្ទើរតែគ្រប់ពិធីជប់លៀងតែម្តង ព្រោះវាមានភាពងាយស្រួលក្នុងការរៀបចំដើម្បីទទួលភ្ញៀវ។ យ៉ាងណាមិញ អាហារឆា ឬចៀនមានន័យថា បើយើងញ៉ាំវាច្រើន ជាពិសេសមានជាតិប្រេងច្រើន វាអាចនឹងនាំឲ្យឡើងទម្ងន់បានយ៉ាងងាយ។ ចូរព្យាយាមញ៉ាំអាហារផ្សេងតិចៗ និងជ្រើសរើសអាហារសម្រន់ដែឡផ្តល់សុខភាពចៀសជាងអាហារឆា ឬចៀន។ 

នំខេក

ថ្ងៃបុណ្យណូអ៊ែលមិនអាចប្រព្រឹត្តិទៅបានពេញលេញឡើយបើសិនជាគ្មាននំខេក ប៉ុន្តែបើសិនជាអ្នកត្រូវញ៉ាំនំខេកមែន អ្នកនឹងពិតជាឡើងទម្ងន់ជាមិនខាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរព្យាយាមញ៉ាំនំខេកមួយដុំដើម្បីតែឆ្ងាញ់មាត់ទៅបានហើយ តែកុំញ៉ាំច្រើនពេក។ ចូរព្យាយាមញ៉ាំនំខេកណាដែលមានជាតិស្ករតិចៗទើបជារឿងល្អ៕