បើសិនជាអ្នកមានផ្ទៃពោះ ហើយមានទម្លាប់ជក់បារី រស់នៅក្នុងមជ្ឈដ្ឋានសម្បូរជាតិពុល ប្រើថ្នាំ និងញ៉ាំគ្រឿងស្រវឹងច្រើនៗ វាពិតជាប្រឈមខ្លាំងនឹងការរលូតកូនបាន។ ប៉ុន្តែបើអ្នកកំពុងតែមានបញ្ហាអ័រម៉ូន ឬការបង្ករោគគ្រប់ប្រភេទក្នុងពេលមានផ្ទៃពោះ នោះឱកាសនៃការរលុតកូនក៏កើនឡើងច្រើនផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាជំងឺមួយចំនួន ដែលត្រូវបានគ្រូពេទ្យជាច្រើនទទួលស្គាល់ថាអាចធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រឈមខ្លាំងនឹងការរលូតកូន។
- ជំងឺពងទឹកច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ធ្វើឲ្យកើនឡើងចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ជាហេតុនាំឲ្យរដូវមកមិនទៀងហើយ ប្រឈមខ្លាំងនឹងការរលូតកូនទៀត ព្រោះវាទៅរំខានដល់ការកាច់សំបុករបស់អំប្រ៊ីយ៉ុង។
- ការកង្វះអ័រម៉ូនទីរ៉ូអ៊ីតក្នុងឈាមអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះ។ បើសិនជាមិនបានព្យាបាលទេនោះ វាអាចនាំឲ្យរលូតកូនបាននៅពេលខាងមុខ។
- ការបង្ករោគគ្រប់ប្រភេទគួរតែចៀសឲ្យផុតជាពិសេសក្នុងពេលមានផ្ទៃពោះ។ ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬផ្លូវប្រដាប់បន្តជូអាចធ្វើឲ្យរលូតកូនខ្លាំងបាន ជាពិសេសបាក់តេរីតែម្តង។
- ករណីរចនាសម្ព័ន្ធរបស់ស្បូន ឬមាត់ស្បូន ខុសធម្មតា ក៏អាចប្រឈមនឹងការរលូតកូនខ្ពស់ដែរ។
- ភាពមិនធម្មតានៃក្រូម៉ូសូម៖ តើអ្នកមានដឹងទេថា ការរលូតកូនច្រើនជាង ៥០ភាគរយហើយគឺកើតឡើងដោយសារតែភាពមិនធម្មតារបស់ក្រូម៉ូសូមទារក។ ការប្រឈមនេះនឹងកាន់តែខ្ពស់បើសិនជាស្រ្តីមានផ្ទៃពោះនៅអាយុ៣០ក្រាស។
- បើសិនជាអ្នកមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមដែលមិនបានគ្រប់គ្រងទេនោះ ការប្រឈមនឹងការរលូតកូនកាន់តែខ្ពស់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ថ្វីបើវាជារឿងកម្រនឹងកើតមានមែន តែក៏អាចនាំឲ្យរលូតកូនបានដែរ។ នេះដោយសារតែកោសិកាប្រព័ន្ធភាពស៊ាំរបស់ម្តាយយល់ច្រឡំថាទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃគឺជាមេរោគ ឬរបស់ដែលវាមិនស្គាល់ ទើបបង្កើតជាអង់ទីគ័រដើម្បីសម្លាប់៕