ជំងឺគាំងបេះដូងអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាធម្មតា មនុស្សយើងមិនអាចកត់សម្គាល់រោគសញ្ញារបស់វាបានឡើយនៅពេលមនុស្សម្នាក់កំពុងតែមានបញ្ហាគាំងបេះដូងកើតឡើង។ ថ្វីបើអ្នកអាចនឹងដឹងខ្លះៗអំពីរោគសញ្ញារបស់វាក៏ដោយ តែនៅពេលមនុស្សម្នាក់កើតជំងឺនេះហើយ គាត់អាចនឹងបង្ហាញអាការៈមួយប៉ុណ្ណោះ ឬមិនមានអាការៈច្រើនចូលគ្នាឡើយ ដូច្នេះវាពិតជាពិបាកវិនិច្ឆ័យណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងជំងឺបេះដូងបានបង្ហាញថា ខាងក្រោមគឺជាអាការៈ ៤យ៉ាងដែលបញ្ជាក់ថា មនុស្សនោះកំពុងតែគាំងបេះដូងហើយ។
បែកញើស
នៅពេលការផ្គត់ផ្គង់អុកស៊ីសែនទៅចិញ្ចឹមបេះដូងត្រូវបានរ៉ាំងស្ទះ វានឹងបញ្ជូនសញ្ញាមួយទៅខួរក្បាលថាមានអ្វីមួយខុសប្រក្រតីហើយតាមរយៈការធ្វើឲ្យបែកញើស។ ដូច្នេះបើសិនជាអ្នកឃើញនរណាម្នាក់បែកញើសខ្លាំង ហើយមានអារម្មណ៍មិនស្រួលទៀតនោះ ចូរនាំគេទៅពេទ្យភ្លាម។
ឈឺក្នុងទ្រូងនិងដៃ
អាការៈញឹកញាប់មួយផ្សេងទៀតគឺថា អ្នកជំងឺអាចនឹងឈឺក្នុងទ្រូងខាងឆ្វេងធ្ងន់ធ្ងរ។ ករណីខ្លះ ការឈឺចាប់នោះរាលដាលដល់ដៃខាងឆ្វេតទៀតផង។ សូមបញ្ជាក់ថា ការឈឺចាប់នៅទ្រូងដោយសារតែគាំងបេះដូងគឺឈឺខ្លាំងបំផុត។ បើសិនជាករណីនេះកើតឡើងមែន ចូរកុំភ្លេចនាំគេទៅជួបពេទ្យឲ្យបានលឿនបំផុត។
វិលមុខ
នៅពេលខួរក្បាលមិនមានអុកស៊ីសែនទៅចិញ្ចឹមគ្រប់គ្រាន់ គាត់អាចនឹងមានអារម្មណ៍ធីងធោង ហើយវាក៏កើតឡើងលើអ្នកជំងឺគាំងបេះដូងដែរ។ បើសិនជាសាច់ដុំបេះដូងរងការប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះការផ្គត់ផ្គង់ឈាមទៅគ្រប់ទីកន្លែងនឹងត្រូវកាត់បន្ថយ ហើយអាចសន្លប់ទៀតផង។
ឈឺក្នុងពោះ
រោគសញ្ញាញឹកញាប់មួយដែឡច្រើនតែច្រឡំនឹងការឈឺក្រពះនោះគឺ ការឈឺចាប់ក្នុងពោះតែម្តង។ អាការៈនេះអាចបញ្ជាក់ថាកំពុងតែមានជំងឺគាំងបេះដូងបានបើសិនជាមានជាប់ទាក់ទងនឹងការក្អួត ឬចង្អោបន្ថែម។ ក្រៅពីនេះ បើសិនជាមានអាការៈហើមពោះ ជាពិសេសក្នុងរយៈពេលប៉ុន្មានម៉ោងនៅពេលព្រឹក នោះវាក៏អាចជាអាការៈគាំងបេះដូងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរចាំថា អាការៈទាំងនេះអាចនឹងកើតឡើងដាច់ដោយលែកតែឯងៗ ឬផ្សំគ្នាពីរបី។ ដូច្នេះមិនខ្វល់ថាករណីណាមួយឡើយ ការប្រញ៉ាប់ទៅមន្ទីរពេទ្យគឺជាមធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៕