រឿងដំបូងគេបំផុតដែលមនុស្សយើងចាប់អារម្មណ៍លើគ្នានោះគឺកម្ពស់តែម្តង។ អ្វីដែលជារឿងកើតមានជាញឹកញាប់នោះគឺថា មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ច្រើនតែជាមនុស្សមានការចាប់អារម្មណ៍ និងមានភាពជោគជ័យ។ ចំពោះស្រ្តីមានកម្ពស់ខ្ពស់វិញក៏ជាមនុស្សមានការចាប់អារម្មណ៍ច្រើនជាងស្រ្តីមិនសូវបានកម្ពស់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើអ្នកមានដឹងទេថា មនុស្សប្រុសស្រីដែលមានកម្ពស់ទាបៗមានប្រយោជន៍អ្វីខ្លះចំពោះសុខភាពទៅ?
អាយុវែងជាង
ការសិក្សាមួយបានរកឃើញថា កាលណាមនុស្សមានកម្ពស់កាន់តែខ្ពស់ កាន់តែឆាប់ស្លាប់។ បុរសដែលមានកម្ពស់ទាបឃើញថាមានអាយុវែងជាងធម្មតា។ អ្នកស្រាវជ្រាវបានសន្និដ្ឋានឃើញ មូលហេតុដែលធ្វើឲ្យមនុស្សខ្ពស់ឆាប់ស្លាប់ដោយសារតែពួកគេងាយនឹងកើតមានជំងឺរ៉ាំរៃជាងមនុស្សកម្ពស់ទាប។
បន្ថយការកើតជំងឺមហារីក
ការសិក្សាមួយកាលពីឆ្នាំ ២០១៤បានរកឃើញថា មនុស្សប្រុសស្រីដែលមានកម្ពស់ខ្ពស់គឺប្រឈមខ្លាំងនឹងជំងឺមហារីក និងស្លាប់ដោយសារតែជំងឺមហារីក។ តាមពិត ការសិក្សាជាច្រើនរកឃើញថា ស្រ្តីដែលមានកម្ពស់ខ្ពស់ៗទំនងជាងាយកើតជំងឺមហារីកក្រពេញអូវ៉ែ និងសុដន់ណាស់នៅពេលពួកគេរ៉ាំងរដូវ ហើយការប្រឈមនេះនឹងកើនឡើង ២០ភាគរយ។ ចំពោះបុរសដែលខ្ពស់ៗវិញគឺប្រឈមខ្លាំងនឹងមហារីកពោះវៀនធំ ចុងពោះវៀនធំ និងក្រពេញប្រូស្តាត។
កាត់បន្ថយការកើតបញ្ហាកំណកឈាម
រឿងនេះអាចនឹងក្លាយជាដំណឹងអាក្រក់សម្រាប់មនុស្សខ្ពស់ៗបើសិនជាអ្នកមានរបៀបរស់នៅបែបស៊ីដេកៗច្រើន ព្រោះអ្នកកំពុងតែប្រឈមខ្លាំងនឹងបញ្ហាកំណកឈាម ឬមានកំណកឈាមស្ទះក្នុងសរសៃវ៉ែន។ ការសិក្សារកឃើញថា បុរសដែលមានកម្ពស់ពី ១៩៥ ទៅ ២០០សង់ទីម៉ែត្រគឺប្រឈមខ្លាំងនឹងបញ្ហាកំណកឈាមម្តងហើយម្តងទៀតយ៉ាងហោចណាស់ពីរដងកន្លះ។
ខួរក្បាលធ្វើការលឿនជាង
អ្នកជំនាញខាងសរសៃប្រសាទបានរកឃើញថា អ្នកដែលខ្ពស់ៗទំនងជាមានការគិតអ្វីមួយយឺតយ៉ាវណាស់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នេះដោយសារតែខួរក្បាលរបស់ពួកគេទទួលបានព័ត៌មានតាមសរសៃប្រសាទដែលមានចម្ងាយឆ្ងាយ៕