ការសម្អាតពោះវៀនគឺផ្អែកទៅលើជំនឿពីបូរាណមួយដែលនិយាយថា សាច់ និងអាហារផ្សេងៗដែលមិនរំលាយបណ្តាលឲ្យកើនឡើងជាតិរំអិលក្នុងពោះវៀនធំបាន។ ដូច្នេះជាតិពុលនឹងបង្កើតឡើងតាមរយៈជាតិរំអិលទាំងនេះចូលទៅក្នុងចរន្តឈាម រហូតដល់បំពុលរាងកាយទៅជាអាការៈ អស់កម្លាំង ឈឺក្បាល ស្រកទម្ងន់ និងគ្មានកម្លាំងកំហែង។
ការបង្កើនការញ៉ាំអាហារសម្បូរជាតិសរសៃរលាយ និងមិនរលាយអាចជួយដោះស្រាយបញ្ហាក្រពះពោះវៀនបានច្រើនដូចជា ការទល់លាមក មហារីកពោះវៀនធំចុងពោះវៀនធំ និងបញ្ហាក្នុងពោះវៀនធំផ្សេងៗទៀត។ ជាតិសរសៃដែលគួរញ៉ាំរាល់ថ្ងៃគួរតែពី ២០ ទៅ៣៥ក្រាម។។
យ៉ាងណាមិញ បើសិនជាអ្នកចង់លាងសម្អាតពោះវៀនធំតាមបែបធម្មជាតិ ចូរជ្រើសរើសអាហារទាំងបីនេះទៅ៖
ផ្លែប៉ោម
ជាតិសរសៃដ៏ច្រើនក្នុងផ្លែប៉ោម គឺជាជីវជាតិដ៏សំខាន់ក្នុងការជំរុញដល់សុខភាពនៃការរំលាយអាហារ។ ផ្លែប៉ោមសម្បូរជាតិសរសៃដែលអាចកម្ចាត់ចោលនូវកាកសំណល់ និងសម្បូរទៅដោយជាតិ Pectin ដែលអាចជួយថែរក្សាបាក់តេរីល្អៗក្នុងពោះវៀន តែកំចាត់ជាតិពុលពីក្នុងពោះវៀនទៀត។
ផ្លែប័រ
ផ្លែប័រមិនខុសពីផ្លែប៉ោមឡើងគឺសម្បូរជាតិសរសៃទាំងរលាយ និងមិនរលាយ ហើយល្អបំផុតសម្រាប់ជំរុញដល់សុខភាពពោះវៀន និងលាងសម្អាតិពោះវៀនធំ ព្រមទាំងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំទៀត។
អាហារសម្បូរជាតិក្លរ៉ូហ្វីល
ស្ពៃស្ពីណាច ឃិនឆាយ និងស្ពៃក្តោបសុទ្ធតែសម្បូរទៅដោយជាតិក្លរ៉ូហ្វីលដែលរលាយក្នុងខ្លាញ់ តែវានឹងភ្ជាប់ខ្លួនទៅនឹងជញ្ជាំងសរសៃឈាមសម្រាប់ទប់ស្កាត់ការលូតលាស់របស់បាក់តេរីបង្ករោគក្នុងពោះវៀនធំ និងជួយឲ្យភ្នាសក្នុងផ្លូវរំលាយអាហារជាពីការមានរបួសផ្សេងៗទៀត៕