Join with Health.com.kh on Telegram

ក្រចកអាចជាកន្លែងដែលអាចសម្គាល់ដឹងនូវរឿងជាច្រើនអំពីសុខភាពអ្នក រួមទាំងការកង្វះជីវជាតិ និងការបង្ករោគនានាផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ​ អ្នកគួរតែខ្វល់ខ្វាយផងអំពីការប្រែប្រួលនានាចំពោះក្រចក។ យ៉ាងណាមិញ មានមូលហេតុមួយចំនួនដែលអ្នកគួរតែយកចិត្តទុកដាក់ផងនៅពេលសម្គាល់ឃើញថា ក្រចកប្រែទៅជាលឿង។ 

ជំងឺថ្លើម

នៅពេលអ្នកនិយាយដល់ក្រចកពណ៌លឿង រឿងដំបូងគេដែលត្រូវគិតគឺការចេញលឿងលើស្បែក ហើយវាក៏លឿងដល់ក្រចកដែរ។ ករណីបែបនេះកើតឡើងដោយសារតែកម្រិតនៃសារធាតុបីលីរ៉ុយប៊ីនឡើងខ្ពស់ក្នុងឈាម។ 

ជំងឺតម្រងនោម

រឿងនេះមិនមែនមានតែថ្លើមទេ ការដែលមានសារធាតុបីលីរ៉ុយប៊ីនក្នុងឈាមច្រើនពេក ក៏អាចបណ្តាលមកពីជំងឺតម្រងនោម និងបង្កជាពណ៌លឿងដល់ក្រចកដែរ។ ដូច្នេះ បើសិនជាអ្នកមានក្រចកចេញពណ៌លឿង ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងការព្យាបាលវាផង។ 

ការប្រើថ្នាំ

មែនហើយ ទោះបីជាថ្នាំក៏អាចផ្លាស់ប្តូរពណ៌របស់ក្រចកបានដែរ។ បើសិនជាអ្នកញ៉ាំថ្នាំប្រភេទវីតាមីន Bកំផ្លេច ច្រើនពេក វាទំនងជាអាចធ្វើឲ្យក្រចកទៅជាលឿងបាន ដោយសារតែជាតិថ្នាំជ្រាតចូលទៅក្នុងក្រចកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជំងឺទឹកដកស្រោមសួត

ជំងឺសួតប្រភេទនេះក៏អាចនាំឲ្យក្រចកទៅជាលឿងដែរ ប៉ុន្តែករណីនេះនឹងស្រាកស្រាន្តទៅវិញបន្តិចម្តងៗ៕