ការកំណត់ថាតើអ្នកកំពុងតែមានជំងឺផ្តាសាយ ឬអាឡែហ្ស៊ីអាចជារឿងពិបាកមួយនៅពេលអ្នកកំពុងតែមានអាការៈញឹកញាប់របស់វាដូចជា កណ្តាស ឬឈឺបំពង់កតែម្តង។ អាការៈញឹកញាប់ទាមងនេះបញ្ជាក់បានថា ជំងឺទាំងនេះប៉ះពាល់ទៅលើប្រព័ន្ធផ្លូវដង្ហើមអ្នកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈពេលដែលជំងឺផ្តាសាយធម្មតា និងផ្តាសាយធំអាចធ្វើឲ្យតឹងច្រមុះ ក្អក និងឈឺបំពង់ក តែជំងឺផ្តាសាយធំមានអាការៈពិសេសរបស់វា។ ជំងឺផ្តាសាយធំអាចបង្កជាការក្តៅខ្លួនខ្លាំង ឈឺក្បាល អស់កម្លាំង និងឈឺចាប់ក្នុងខ្លួន។ អាការៈទាំងនេះមិនសូវកើតឡើងលើអ្នកជំងឺផ្តាសាយធម្មតាទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាឡែហ្ស៊ីអាចធ្វើឲ្យរមាស់ ហៀរទឹកភ្នែគ ដែលមិនមែនជាអាការៈធម្មតារបស់ជំងឺផ្តាសាយឡើយ។ ជាធម្មតា កាលណាអ្នកប៉ះពាល់នឹងមូលហេតុបង្កអាឡែហ្ស៊ីកាន់តែយូរ អ្នកនឹងមានអាការៈអាឡែហ្ស៊ីកាន់តែយូរដូចគ្នាដែរ។ យ៉ាងណាមិញ ជំងឺផ្តាសាយកម្រកើតយូរជាងពីរសប្តាហ៍ណាស់៕