សព្វថ្ងៃនេះ អ្វីដែលធ្វើឲ្យយើងញ៉ាំបាន ប៉ះពាល់ ធំក្លិន ឬប៉ះពាល់នឹងស្បែកសុទ្ធតែអាចបង្កជាជំងឺមហារីកបានទាំងអស់។ ក្រៅពីនេះ ការរស់នៅរបស់យើងក៏កំពុងតែមានលក្ខណៈដូចរងចាំមើលរោគសញ្ញាជំងឺមហារីកដែលថាអាចនឹងកើតឡើងលើខ្លួនឯងឬអត់ ដូច្នេះយកល្អគួរតែធ្វើអ្វីម៉្យាងដើម្បីអាចបង្ការរឿងនេះកុំឲ្យកើតមាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងណែនាំអាហារបន្លែសាមញ្ញៗមួយចំនួនដែលយើងអាចបញ្ចូលវាទៅក្នុងរបបអាហារដើម្បីបង្ការជំងឺមហារីកបាន។
ស្ពៃស្ពីណាច
ស្ពៃប្រភេទនេះត្រូវបានគេចាត់ទុកថាជាឃ្លាំងជីវជាតិ ដែលវាមានប្រសិទ្ធភាពជាពិសេសក្នុងការបង្ការជំងឺំហារីកក្រពេញប្រូស្តាតដោយសារតែវាសម្បូរសារធាតុ Epoxyxanthophylls។ ហើយវាក៏ជាហេតុផលមួយដែលតារាតុក្កតា Popeye ខ្វះវាមិនបានដែរ។
ផ្កាខាត់ណា
បន្លែមួយនេះប្រហែលជាធ្វើឲ្យអ្នកផោមច្រើនបន្តិចមែន តែវាមានឥទ្ធិពលខ្លាំងណាស់ក្នុងការបន្ថយការប្រឈមនឹងជំងឺមហារីក។ វាគឺជាអាហារមួយដែលអ្នកអាចទទួលបានអង់ទីអុកស៊ីដង់សម្រាប់រាងកាយប្រើប្រាស់បាន ជាពិសេសទប់ស្កាត់ជំងឺមហារីកតែម្តង។ សារធាតុ Phytonutrients ក្នុងផ្កាខាត់ណានឹងជំរុញដល់ការច្រោះជាតិពុលក្នុងរាងកាយដើម្បីសម្រួលដល់មុខងារក្នុងរាងកាយ។
ប្រូខូលី
បន្លែមួយនេះផ្ទុកទៅដោយសារធាតុ Bioactive ដ៏ល្អបំផុតសម្រាប់ជួយប្រឆាំងនឹងជំងឺមហារីក។ សារធាតុ Sulforaphane គឺជា Bioactive ដ៏សំខាន់ដែលត្រូវបានគេរកឃើញថាមានក្នុងបន្លែពណ៌បៃតង ហើយបង្ការមហារីកបានទៀត។ ការសិក្សាបង្ហាញថា វាគឺជាអាហារដ៏ល្អបំផុតដែលអាចញ៉ាំបានហើយបង្ការជំងឺមហារីកសុដន់បានទៀត។
ស្ពៃក្តោប
ស្ពៃប្រភេទនេះមានសារធាតុដ៏ពិសេសមួយដែលអាចការពារជំងឺមហារីកបាន។ ការសិក្សាបង្ហាញថា ស្ពៃក្តោបឆៅផ្តល់សុខភាពល្អជាងស្ពៃដែលឆ្អិន។ ដូច្នេះ ចូរព្យាយាមញ៉ាំបន្លែប្រភេទនេះឲ្យបានច្រើនចាប់ពីពេលនេះទៅ។
ការ៉ុត
ការ៉ុតមានសារធាតុប្រឆាំងនឹងជំងឺមហារីកមួយឈ្មោះថា Falcarinol។ ការសិក្សាបង្ហាញថា សារធាតុមួយនេះជួយកាត់បន្ថយដុំសាច់មហារីកក្នុងសត្វកណ្តុរ ហើយក៏មានកាឡូរីទាបដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដំឡូងជ្វា
ដំឡូងប្រភេទនេះមានជីវជាតិច្រើនណាស់។ វាក៏មានសារធាតុប្រឆាំងនឹងការរីករាលដាលរបស់ដុំសាច់មហារីក ដែរ ដូច្នេះវាអាចបង្ការការលូតលាស់របស់កោសិកាមហារីកបានយ៉ាងល្អ៕