ការឈឺក្បាលច្រើនតែជាអាការៈញឹកញាប់មួយដែលមនុស្សជាទូទៅច្រើនតែជួបប្រទះ។ វាគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះនៃជំងឺណាមួយក្នុងខ្លួន ហើយពេលគ្មានជំងឺក៏អាចបង្កជាការឈឺក្បាលបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការព្យាបាលដោយខ្លួនឯងលើអាការៈឈឺក្បាលអាចនឹងមានផលល្អច្រើនជាងការទិញថ្នាំមកលេប ព្រោះតែវាមិនបង្កបញ្ហាសុខភាពដទៃ ឬផលរំខានទេ។
គ្រាប់ធញ្ញជាតិ
អ្នកអាចជំនួសការប្រើថ្នាំលេបជាមយយនឹងការញ៉ាំផ្លែអាលម៉ុនវិញ។ គ្រាប់ផ្លែឈើមួយនេះអាចជាវិធីព្យាបាលការឈឺក្បាលបែបធម្មជាតិ និងផ្តល់សុខភាពល្អជាងថ្នាំគ្រាប់ទៀត។ វាដើរតួនាទីជាសារធាតុបន្ថយការឈឺចាប់ដោយសារតែវាផ្ទុក Salicin ដែលជាភ្នាក់ងារប្រឆាំងការឈឺចាប់តែម្តង។ ដូច្នេះចូរញ៉ាំគ្រាប់ផ្លែឈើនេះមួយក្តាប់ដៃទៅនៅពេលមានអារម្មណ៍ឈឺក្បាលម្តងៗ។
ពុតពែនខ្លួនបន្ធូរអារម្មណ៍និងដកដង្ហើម
ការដែលចិត្តគំនិត និងរាងកាយធ្វើការលឿនពេក វាអាចនឹងធ្វើឲ្យតឹងដល់សាច់ដុំ ជាពិសេសតំបន់ខ្នងខាងលើ ក និងស្មាតែម្តង។ ដែលរឿងនេះអាចធ្វើឲ្យមានការឈឺចាប់រាលដល់ក្បាលបាន។ ដូច្នេះដើម្បីបន្ថយការឈឺនេះ យកល្អគួរតែព្យាយាម ហាត់យូហ្គា ដកដង្ហើមមួយៗ និងវែងៗ ហើយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់។
ធ្វើចលនា
ការឈឺក្បាលមិនដែលមាននរណាលើកទឹកចិត្តឲ្យធ្វើសកម្មភាពច្រើនឡើយ ប៉ុន្តែការដែលអោនងើបៗ និងធ្វើចលនាដើម្បីស្រូបយកខ្យល់អាការៈស្រស់ស្រាយអាចជួយបន្ធូរភាពតឹងរបស់សាច់ដុំដែលនាំឲ្យឈឺក្បាលបាន។ ការហាត់ប្រាណដែលល្អក៏ជួយបញ្ចេញសារធាតុ Endorphins ដែលអាចធ្វើឲ្យអាការៈឈឺក្បាលស្រាកស្រាន្តទៅវិញបានដែរ។
ភាពក្តៅនិងត្រជាក់
ការឈឺក្បាលអាចជារឿងមួយពិបាកបន្តិចមែន តែមានអំណះអំណាងមួយគាំទ្រថា ការស្អំទឹកក្តៅ ឬត្រជាក់អាចជួយសម្រួលដល់សរសៃឈាមដើម្បីបន្ថយការឈឺចាប់បែបខ្ទកៗក្នុងក្បាលបាន។ ការដែលស្អំទឹកត្រជាក់អាចជួយធ្វើឲ្យសរសៃឈាមរួមតូច និងបន្ថយសម្ពាធនៃការឈឺខ្ទកៗបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលប្រើទឹកក្តៅស្អំនឹងធ្វើឲ្យសរសៃឈាមរីកធំ ហើយសម្រួលដល់លំហូរឈាមដើម្បីបន្ថយការឈឺចាប់ដែរ៕