ជាធម្មតាស្មារបស់យើងអាចធ្វើចលនាបានច្រើនណាស់។ ប៉ុន្តែការហើម ខូចខាត ឬឆ្អឹងមានការប្រែប្រួលខុសទំនងអាចបង្កជាការឈឺចាប់ ដែលជាហេតុនាំឲ្យថយចុះនូវមុខងាររបស់វា ព្រមទាំងប៉ះពាល់ដល់របៀបរស់នៅប្រចាំថ្ងៃយ៉ាងគួរឲ្យកត់សម្គាល់ទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីថែទាំស្មាដែលកំពុងតែឈឺ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរស្អំទឹកកកលើស្មាដែលកំពុងតែឈឺរយៈពេល ១៥នាទីហើយសម្រាក ១៥នាទីវិញ
- ចូរកុំធ្វើចលនាស្មានរយៈពេលពីរបីថ្ងៃ
- ចូរត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃវិញបន្តិចម្តងៗសិន
- អ្នកអាចញ៉ាំថ្នាំប្រភេទ Ibuprofen ឬ Acetaminophen ដើម្បីបន្ថយការរលាក និងឈឺចាប់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរទំនាក់ទំនងទៅគ្រូពេទ្យដែលនៅជិតបំផុតបើសិនជាអ្នកស្រាប់តែមានសម្ពាធនៅស្មាភ្លាមៗ ឬឈឺខ្លាំងនៅស្មា ព្រោះវាអាចជាអាការៈព្រមានមួយនៃជំងឺគាំងបេះដូង៕