វីតាមីន D ត្រូវបានគេចាត់ទុកថាជួយព្យាបាលដល់ជំងឺជាច្រើន ប៉ុន្តែវាពិតជាមានប្រយោជន៍ខ្លាំងណាស់មែនទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីការពិតមួយចំនួនអំពីវីតាមីនមួយនេះ ហើយក៏ជាអ្វីដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាបានអះអាងថា វីតាមីនមួយនេះអាចបន្ថយការប្រឈមនឹងជំងឺមហារីកបាន (ជំនឿមិនត្រឹមត្រូវ)
តាមការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញនូវទំនាក់ទំនងមួយរវាងការកង្វះវីតាមីន D និងជំងឺមួយចំនួនដូចជា ការធាត់ជ្រុល ជំងឺបេះដូង ជំងឺក្រិនរឹងច្រើនកន្លែង មហារីក និងការបាក់ទឹកចិត្ត។ ប៉ុន្តែវាមិនមានការសិក្សាដោយផ្ទាល់ណាមួយភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ថា វីតាមីន D អាចជួយដល់ជំងឺណាផ្សេងក្រៅពីជំងឺពុកឆ្អឹងឡើយ។
រាងកាយមនុស្សយើងអាចផលិតវីតាមីន D ដោយខ្លួនឯងគ្រប់គ្រាន់ (ជំនឿមិនត្រឹមត្រូវ)
ការពិតនោះគឺថា ការហាលថ្ងៃនឹងបង្កើតបាននូវការផលិតវីតាមីន D មួយចំនួនដែលយើងត្រូវការ។ ស្បែកនឹងផលិតវីតាមីន D នៅពេលមានការប៉ះពាល់នឹងកាំរស្មីយូវីB។ ប៉ុន្តែអ្នកដែលរស់នៅក្នុងតំបន់ជាច្រើនដែលមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់គឺមានមិនទទួលបានវីតាមីន Dគ្រប់គ្រាន់ក្នុងខ្លួនឡើយ។
អ្នកត្រូវការថ្នាំបំប៉នបន្ថែមបើសិនជាចំណាយពេលច្រើនពេកហាល់ថ្ងៃ (ជំនឿមិនត្រឹមត្រូវ)
បើសិនជាអ្នកនៅហាលថ្ងៃជាប់ អ្នកប្រហែលជាមិនចាំបាច់ញ៉ាំអាហារមានវីតាមីន D បន្ថែមឡើយ។ ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់ឡើយ ដូច្នេះការញ៉ាំផលិតផលផ្ទុកវីតាមីន D បន្ថែមគឺជារឿងចាំបាច់។
អ្នកប្រហែលជាមិនដឹងថាក្នុងខ្លួនកំពុងតែបាត់បង់វីតាមីន D ប៉ុន្មាននោះទេ (ជំនឿមិនត្រឹមត្រូវ)
កម្រិតនៃវីតាមីន D ក្នុងឈាមអាចប្រាប់អ្នកឲ្យដឹងថា តើអ្នកពិតជាត្រូវការវាច្រើនទៀតឬអត់ ហើយគ្រូពេទ្យអាចជួយអ្នកឲ្យដឹងអំពីរឿងនេះបាន។
អ្នកមិនគួរញ៉ាំវីតាមីន D ច្រើនជាង ២០០ME ក្នុងមួយថ្ងៃឡើយតាមរយៈថ្នាំបំប៉ន (ជំនឿងមិនត្រឹមត្រូវ)
តាមពិតទៅ ការញ៉ាំវីតាមីន D រាល់ថ្ងៃចំនួន ៦០០ ME (International Units) ត្រូវបានគេណែនាំឲ្យធ្វើលើមនុស្សចាស់អាយុ ៧០ឆ្នាំ និង ៨០០ ME លើមនុស្សអាយុចាប់ពី ៧១ឆ្នាំឡើងទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែពេទ្យខ្លះណែនាំឲ្យញ៉ាំរហូតដល់ ១០០០ ME ឯណោះសម្រាប់មនុស្សពេញវ័យអាយុខ្ទង់ ៥០ឆ្នាំ៕