អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការធ្វើសមាធិ ត្រូវបានគេប្រើ ដើម្បីគ្រប់គ្រងស្ថានភាពជាច្រើន ដូចជាការធ្លាក់ទឹកចិត្ត ភាពតានតឹង ការថប់បារម្ភ និងអ្វីៗជាច្រើនផ្សេងទៀត។

ក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ការធ្វើសមាធិ អាចជួយឲ្យអ្នកត្រៀមខ្លួនបានល្អ សម្រាប់ការសម្រាលកូនដែលនឹងខិតជិតមកដល់។

វានឹងជួយអ្នកឲ្យដឹងអំពីអារម្មណ៍ស្ងប់ស្ងាត់ និងស្រឡះខ្លួន ដោយជៀសវាងភាពតានតឹង និងការថប់បារម្ភ ជាពិសេស ប្រសិនបើអ្នកកំពុងសម្រាលកូនជាលើកដំបូង។

ចូរបង្កើតទម្លាប់នៃការអនុវត្តការសមាធិជារៀងរាល់ថ្ងៃ៕