Join with Health.com.kh on Telegram

ជំងឺរលាកសន្លាក់ហ្គោដកើតឡើងនៅពេលដែលកម្រិតជាតិអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់។ ហើយវាក៏បង្កើតបានជាគ្រីស្តាលដូចម្ជុរក្នុងសន្លាក់ និងបង្កការលាកតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប៉ុន្តែមានផ្លែឈើមួយចំនួនដែលអាចគិតថាជួយសម្រួលដល់អាការៈជំងឺនេះបាន។ ការញ៉ាំផ្លែឈើទាំងនេះអាចជួយលុបបំបាត់រោគសញ្ញាជំងឺរលាកសន្លាក់ហ្គោដបានយ៉ាងល្អ។ 

ផ្លែចេក

ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបំលែងអាស៊ីតអ៊ុយរិកទៅជាសារធាតុរាវផ្សេង។ ដូច្នេះវាក៏ត្រូវបញ្ជូនទៅក្នុងតម្រងនោមដើម្បីច្រោះចោលទៅជាទឹកនោមដែរ។ 

ផ្លែបឺរី

ផ្លែបឺរីត្រូវបានគេស្គាល់ថាមានសមាសធាតុជាអង់ទីអុកស៊ីដង់ ដែលអាចជួយព្យាបាលរោគសញ្ញាទាក់ទងនឹងជំងឺរលាកសន្លាក់ហ្គោដបាន។ ប៉ុន្តែផ្តល់ច្រើនជាអ្វីដែលជាសារធាតុកាត់បន្ថយការធ្វើអុកស៊ីតកម្មទៅទៀត។ បឺរីដែលអាចបន្ថយការរលាក និងរោគសញ្ញាជំងឺរលាកសន្លាក់ហ្គោដនោះភាគច្រើនគឺបឺរីពណ៌ខ្មៅ។ 

ផ្លែឈើជូរៗ

ផ្លែឈើជូរៗត្រូវបានគេចាត់ទុកថាជាអាហារដែលស្ថិតក្នុងការខ្វែងគំនិតគ្នានៅឡើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ហ្គោដបែបធម្មជាតិ។ ប៉ុន្តែនៅពេលពឹងផ្អែកទៅលើផ្លែឈើជូរនេះ អ្នកត្រូវតែដឹងអំពីកម្រិត pH ក្នុងខ្លួនដែរ ព្រោះវីតាមីន C របស់វាអាចបន្ថយកម្រិត pH ក្នុងខ្លួនបាន។ 

ផ្លែឈើសម្បូរជាតិសរសៃ

ផ្លែពុទ្ធ្រា និងផ្លែសារីសុទ្ធតែសម្បូរជាតិសរសៃ ជាពិសេសការញ៉ាំទាំងសម្បកតែម្តង។ ផ្លែសារីធំមួយចំហៀងអាចផ្តល់ជាតិសរសៃរហូតដល់ ៣ក្រាម និងផែពុទ្រ្ធាទំហំមធ្យមពីរគ្រាប់មានជាតិសរសៃ ២,៤ក្រាមឯណោះ។ 

អាហារមានជាតិ Purine ទាប

ចំនួនរបស់អាស៊ីតអ៊ុយរិកត្រូវបានបង្កើតឡើងក្នុងពេលដែលក្រពះ និងពោះវៀនរំលាយអាហារដែលមានជាតិ Purine។ ដូច្នេះហើយ ការជ្រើសរើសផ្លែឈើមានជាតិ Purine ទាបគឺជាយុទ្ធសាស្រ្តដ៏អស្ចារ្យមួយបើសិនជាអ្នកមានជំងឺរលាកសន្លាក់ហ្គោដ។ ផ្លែឈើមានជាតិ Purine ទាបមានដូចជា ទំពាំងបាយជូរ ផ្លែប៉ោម ផ្លែគីវី និងក្រូច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ម្នាស់

ផ្លែម្នាស់តែមួយមុខតែមួយមុខមិនត្រូវបានចាត់ទុកថាជាការព្យាបាលដ៏សមស្របមួយសម្រាប់ជំងឺរលាកសន្លាក់ហ្គោដនោះទេ។ ប៉ុន្តែបណ្តូលរបស់ម្នាស់មានសារធាតុ Bromelain ដែលជាសារធាតុសកម្មភាពមួយអាចកាត់បន្ថយការរលាកបាន៕