ជំងឺមហារីកអង់ដូម៉ែត្រ មានន័យថាមានកោសិការមិនធម្មតាជាច្រើនលូតលាស់នៅកម្រាលខាងក្នុងរបស់ស្បូន។ ជំងឺនេះឃើញថាកើតមានជាញឹកញាប់នៅសហរដ្ឋអាមេរិក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាមានការព្យាបាលទាន់ពេលវេលា ទាំងការវះកាត់ ឬព្យាបាលផ្សំគ្នានោះ អត្រានៃការរស់រានមានជីវិតនឹងមានខ្ពស់។ សម្រាប់ស្រ្តីអាយុតិចជាង ៥០ឆ្នាំ មិនជក់បារី និងគ្មានប្រវត្តគ្រួសារកើតមហារីក គឺមានអត្រានៃការមានជីវិតរស់ល្អជាង ស្រ្តីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ និងមានសញ្ញាសម្គាល់ថាមានមហារីក នោះរហូតដល់ ៥ឆ្នាំឯណោះ។
ចំពោះមូលហេតុដែលនាំឲ្យកើតមហារីកអង់ដូម៉ែត្រនោះគឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែអ្នកជំនាញជឿជាក់ថា ការប៉ះពាល់នឹងចំនួនអ័រម៉ូនអេស្រ្តូជែនច្រើនពេកគឺជាហេតុផលមួយរបស់វាហើយ។ យ៉ាងណាមិញវាក៏មានកត្តាប្រឈមមុខជាច្រើនដែលធ្វើឲ្យស្រ្តីម្នាក់ងាយនឹងកើតជំងឺមហារីកប្រភេទនេះដែរ។
ឆាប់មករដូវពេក
ការឆាប់មករដូវពេកគឺជាសញ្ញាមួយដែលបង្ហាញអំពីការប្រឈមមុខនឹងសុខភាពយ៉ាងច្រើនចំពោះកុមារ។ យ៉ាងណាមិញ ក្មេងស្រីដែលមករដូវជាលើកដំបូងមុនអាយុ ១២ឆ្នាំទំនងជាប្រឈមខ្លាំងនឹងជំងឺមហារីកក្រពេញអង់ដូម៉ែត្រនៅថ្ងៃអនាគត។
គ្មានកូន
មិនខ្វល់ថា អ្នកចង់មានកូនឬអត់ទេ តែវាគឺជាការសម្រេចចិត្តរបស់បុគ្គលប៉ុណ្ណោះ។ សម្រាប់ស្រ្តីដែឡមិនមានបញ្ហារឿងបន្តពូជនោះ ការសម្រេចចិត្តមកយកកូនអាចនឹងបំផ្លាញសុខភាពរបស់ពួកគេ។ ការសម្រេចចិត្តថាមិនសម្រាលកូន ឬមានកូនសោះតែម្តង ពិតជាប្រឈមនឹងជំងឺមហារីកក្រពេញអង់ដូម៉ែតរហូតដល់ ៣ដងឯណោះ។
ក្ររ៉ាំងរដូវពេក
ខណៈពេលដែឡមានបញ្ហាសុខភាពជាច្រើនដែលអាចកើតមាននៅក្រពេញរ៉ាំងរដូវនោះ តែបើសិនជាអ្នកអាយុ ៥០ឆ្នាំហើយ នៅតែមករដូវទៀត វាអាចជាបញ្ហាដែលត្រូវបារម្ភហើយ ព្រោះការរ៉ាំងរដូវក្រោយអាយុ ៥០ឆ្នាំក៏ប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកអង់ដូម៉ែតដែរ។ អ្នកគួរតែដឹងអំពីរោគសញ្ញាភ្លាមៗនៃការរ៉ាំងរដូវផង។
ធាត់ជ្រុល
ស្រ្តីដែលធាត់ជ្រុលកាន់តែប្រឈមខ្លាំងនឹងបញ្ហាជីវិតដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ។ល។ ជាពិសេសជំងឺមហារីកអង់ដូម៉ែតតែម្តង។ ជាលិកាខ្លាញ់នឹងទៅភ្ញោចការផលិតអ័រម៉ូនអេស្រ្តូជែនក្នុងកម្រាលរបស់អង់ដូម៉ែត ដូច្នេះវានឹងប្រឈមកាន់តែខ្លាំងនឹងមហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ព្យាបាលដោយប្រើអ័រម៉ូន
វាអាចមានហេតុផលផ្នែកវេជ្ជសាស្រ្តច្រើនដែលអាចធ្វើឲ្យមនុស្សម្នាក់ត្រូវសម្រេចចិត្តព្យាបាលដោយប្រើអ័រម៉ូន ប៉ុន្តែការព្យាបាលបែបនេះអាចប្រឈមនឹងជំងឺមហារីកអង់ដូម៉ែតខ្លាំងដែរបើសិនជាអ័រម៉ូននោះមានតែអេស្រ្តូជែនតែមួយមុខ។ ម៉្យាងវិញទៀត ការបញ្ចូលអ័រម៉ូនប្រូជេស្តេរ៉ូនជាមួយផងនោះ វានឹងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកអង់ដូម៉ែតកាន់តែអស្ចារ្យ៕