ការដែលកង្វះអនាម័យមាត់ធ្មេញ និងបញ្ហាធ្មេញភាគច្រើនអាចនឹងត្រូវបានគេចាត់ទុកថាមានផលប៉ះពាល់ទៅលើសុខភាពអញ្ចាញធ្មេញដែរ។ វាអាចនឹងមានអាការៈរមាស់ៗនៅជុំវិញអញ្ចាញធ្មេញ ហើយពេលខ្លះអាចនឹងបង្កការរលាកបានទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ កាលណាឧស្សាហ៍មានករណីបែបនេះ អ្នកត្រូវតែទៅជួបពេទ្យធ្មេញ។ ពេលខ្លះ អាការៈរមាស់អញ្ចាញធ្មេញអាចកើតឡើងដោយសារតែការប៉ះធ្មេញមិនត្រឹមត្រូវ អាឡែហ្ស៊ី អតុល្យភាពអ័រម៉ូន និងចង្កោមរោគសញ្ញារលាកក្នុងមាត់ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចដោះស្រាយករណីរមាស់អញ្ចាញធ្មេញបានតាមបែបធម្មជាតិនោះ អ្នកគួរតែសាកល្បងនូវវិធីដូចខាងក្រោមនេះសិនមុននឹងទៅជួបពេទ្យធ្មេញ។
ញ៉ាំទឹកត្រជាក់មួយកែវ
ភាពត្រជាក់អាចមានលក្ខណៈជាថ្នាំស្ពឹកតិចតួចដែរ ដែលជួយបំបាត់បញ្ហារមាស់បានច្រើន។ យកល្អគួរតែយកទឹកបិទត្រជាក់។
ខ្ពុរមាត់នឹងទឹកអំបិល
ទឹកអំបិលមិនត្រឹមតែល្អក្នុងការបំបាត់អាការៈឈឺបំពង់កទេ តែក៏បំបាត់ការរមាស់អញ្ចាញធ្មេញដែរ។ ចូរលាយអំបិលមួយស្លាបព្រាបាយក្នុងទឹកមួយកែវ ហើយយកវាខ្ពុរក្នុងមាត់ជាពិសេសកន្លែងដែលមានអារម្មណ៍ថារមាស់នោះកន្លះនាទី ហើយខ្ចាក់ចេញវិញ។
លាបប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចជួយព្យាបាលបញ្ហាសុខភាពបានច្រើន ហើយក្នុងនោះក៏មានការរមាសអញ្ចាញធ្មេញដែរ។ ចូរយកជែលរបស់វាលាបផ្ទាល់នៅលើកន្លែងដែលរមាស់ រយៈពេលពីរបីនាទី មុននឹងលាងសម្អាតវាចេញ។
ចៀសវាងអាហារមួយចំនួន
នៅពេលមានអាការៈរមាស់អញ្ចាញធ្មេញ រឿងចុងក្រោយដែលអ្នកត្រូវធ្វើនោះគឺកុំឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរទៀត។ ដូច្នេះអ្នកគួរតែចៀសវាងអាហារមានជាតិអាស៊ីត ដូចជា ទឹកក្រូចច្របាច់ ផាស្តា ទឹកជ្រលួកប៉េងប៉ោះជាដើម។ អាហារហឹរជាអ្វីដែលត្រូវចៀសវាងបំផុតដែរ។
មានរឿងច្រើនទៀតដែលអាចជួយបំបាត់អាការៈរមាស់អញ្ចាញធ្មេញបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែបើសិនជា អាការៈនេះមិនអាចដោះស្រាយបានជាមួយនឹងវិធីទាំងអស់ខាងលើទេ វាគួរតែដល់ពេលទៅជួបពេទ្យធ្មេញវិញហើយ៕