តើអ្នកកំពុងតែមានបញ្ហានៃការគេងដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើអ្នកចេះតែភ្ញាក់ពីគេងកណ្តាលយប់ ឬគេងមិនលក់ដែរទេ? បើសិនជាចម្លើយសុទ្ធតែវិជ្ជមាននោះ កុំបាច់បារម្ភអីព្រោះយើងមានដំណោះស្រាយ។ អ្វីដែលគួរធ្វើនេះគឺប្រើវិធីធម្មជាតិទើបជារឿងល្អចំពោះសុខភាព។
តាមវិធីសាស្រ្តព្យាបាលជំងឺបែបបូរាណនិយាយថា ទឹកឃ្មុំគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញដល់ភាពគេងលក់ស្រួល។ បើសិនជាអ្នកពិបាកគេង ឬគេងមិនបានគ្រប់គ្រាន់ គេមិនលក់វិញក្រោយភ្ញាក់រួច អ្នកអាចប្រើប្រាស់ទឹកឃ្មុំដើម្បីជំរុញដល់ការគេងលក់បាន។ ជាមួយគ្នានេះដែរ បើសិនជាអ្នកញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយពេញមួយជារៀងរាល់យប់ នោះអ្នកនឹងគេងលក់ស្រួល ហើយស្កបទៀតផង។
បើសិនជាញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយនៅពេលល្ងាច គឺមិនគ្រប់គ្រាន់សម្រាប់ការគេងឡើយយកល្អគួរតែប្រើវិធីផ្សំគ្រឿងដូចខាងក្រោមនេះ៖
- ចូរលាយទឹកខ្មេះផ្លែប៉ោមបីស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាបាយក្នុងចានគោមតូចមួយ។
- ចូរដាក់វានៅក្នុងបន្ទប់គេង ហើយញ៉ាំពីរស្លាបព្រាកាហ្វេមុនគេង។
- ក្រោយញ៉ាំរួចកន្លះម៉ោង អ្នកនឹងងងុយគេង។
- បើសិនជាអ្នកមិនគេងលក់ទៀត អ្នកគួរតែញ៉ាំពីរស្លាបព្រាកាហ្វេទៀត។
- ក្នុងករណីដែលគេងមិនលក់ និងចេះតែភ្ញាក់រាល់យប់ ចូរញ៉ាំទឹកខាងលើម្តងទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទឹកឃ្មុំគឺជារបស់ល្អមួយសម្រាប់ការគេង តែដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្លាំង ទាល់តែលាយជាមួយទឹកខ្មេះផ្លែប៉ោមទៀត៕