ស្រ្តេសអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវកាយ និងចិត្ត។ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយភាពស្រ្តេសក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងបាន។ វិធីទាំងនោះអាចមានដូចជា៖
១ឈប់ជក់បារី ញ៉ាំគ្រឿងស្រវឹងដោយទទួលខុសត្រូវ និងញ៉ាំអាហារដែលផ្តល់សុខភាពល្អ
២សិក្សា និងអនុវត្តវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯង
៣ហាត់ប្រាណជាទៀងទាត់
៤ទទួលខុសត្រូវទៅលើអារម្មណ៍ និងសកម្មភាពខ្លួនឯង
៥បង្កើននូវការពេញចិត្តចំពោះខ្លួនឯង
៦រៀបចំគោលដៅរបស់អ្នកឲ្យទៅជាការពិត
៧បន្ថយការទទួលយកស្រ្តេសឲ្យកាន់តែច្រើនតាមតែអាចធ្វើទៅបាន៕